តាមការចេញផ្សាយរបស់ BBC នៅថ្ងៃនេះបានអោយដឹងថាចិនកំពុងធ្វើសមយុទ្ធយោធាថ្មីនៅសមុទ្រលឿង និងបូហៃ បន្ទាប់ពីសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់បានបិទបញ្ជប់កាលពីថ្ងៃអាទិត្យ។
តៃវ៉ាន់បានចោទចិនថាបានធ្វើលំហាត់យោធាដើម្បីត្រៀមឈ្លានពានកោះតៃវ៉ាន់។
កាលពីថ្ងៃអាទិត្យ អ្នកវិភាគយោធាចិនជាន់ខ្ពស់ម្នាក់បាននិយាយថាពេលនេះចិននឹងធ្វើសមយុទ្ធយោធា “ទៀងទាត់” នៅជិតកោះតៃវ៉ាន់។អាជ្ញាធរដែនសមុទ្រចិនបានប្រកាសថា សមយុទ្ធយោធាមួយចំនួនទៀតកំពុងត្រូវបានអនុវត្តនៅក្នុងទីតាំងផ្សេងៗទៀត។
នៅសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ សមយុទ្ធយោធាប្រចាំថ្ងៃថ្មីនឹងត្រូវចាប់ផ្តើមកាលពីថ្ងៃសៅរ៍ រហូតដល់ពាក់កណ្តាលខែសីហា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។
លើសពីនេះ ប្រតិបត្តិការយោធារយៈពេលមួយខែនៅក្នុងតំបន់មួយនៃសមុទ្រ Bohai ដែលជាឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។
សេចក្តីប្រកាសព័ត៌មាននេះបានធ្វើអោយអ្នកវិភាគយោធាជាន់ខ្ពស់ម្នាក់ដែលត្រូវបានដកស្រង់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបាននិយាយថា ប្រទេសចិននឹងធ្វើសមយុទ្ធយោធា “ទៀងទាត់” នៅផ្នែកខាងកើតនៅច្រកសមុទ្រតៃវ៉ាន់ចាប់ពីពេលនេះតទៅ។ទីតាំងសមយុទ្ធយោធានោះគឺជាព្រំប្រទល់បណ្ដោះអាសន្នមិនផ្លូវការដែលខាន់ចែកកោះតៃវ៉ាន់និងប្រទេសចិនដីគោក។
យ៉ាងណាក៏ដោយ ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើររបស់ខ្លួនភាគច្រើនអាចចាប់ផ្តើមដំណើការឡើងវិញជាបណ្តើរៗគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។
ប្រជាជនតៃវ៉ាន់ បានសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ប្រទេសចិនក្នុងរយៈពេល 4 ថ្ងៃចុងក្រោយនេះ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីប្រជាជនតៃវ៉ាន់នៅតែរីករាយនឹងពិធីជប់លៀងតាមដងផ្លូវកាលពីយប់ថ្ងៃសៅរ៍ ដែលជាការផ្ញើសារទៅកាន់ទីក្រុងប៉េកាំងថាការគំរាមកំហែងណាមួយរបស់ចិនមិនអាចទៅរួចទេ។ប៉ុន្តែអ្នកវិភាគខាងយោធាបានមើលឃើញពីភាពតានតឹងខ្លាំង។
សារព័ត៌មាន BBC, 08 August 2022