loader

កម្ពុជារំលឹកពីEBA ចំពេលជួបអនុប្រធានគណៈកម្មាការអឺរ៉ុប

នាយករមន្ដ្រីកម្ពុជា បានលើករំលឹកពី ករណី ប្រព័ន្ធអនុគ្រោះព័ន្ធ ឬ EBA ពេលជួបពិភាក្សាការងារជាមួយលោក ជូសេប ប៊ូរល អនុប្រធានគណៈកម្មាការអឺរ៉ុប ពេលលោកមកបំពេញការងារនៅកម្ពុជា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចកក្ដីរាយការណ៍ៈ

នៅក្នុងជំនួបជាមួយ លោក Josep Borrll Fontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នាវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ  សម្តេច ហ៊ុន សែន បានលើករំលឹកពីករណី E B A  និងរឿងរ៉ាវផ្សេងៗទៀត មកពិភាក្សា។

យោងទៅតាមទំព័រហ្វេសប៊ុក របស់សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជា មិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។

សូមរំលឹកដែរថា កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចកាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ លើកលែង​សព្វាវុធ ចំនួន​២០%​ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​នេះ ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាងណាមុនពេលបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ កាលពីចុងខែឧសភា ឆ្នាំ២០២២ក៏មានញាត្តិមួយចេញពីសហភាពអឺរ៉ុប ថាសហភាពអឺរ៉ុប អំពាវនាវឱ្យត្រៀមខ្លួនដក EBAទាំងស្រុង ប្រសិនបើការបោះឆ្នោតនៅកម្ពុជាមិនយុត្តិធម៌។ បែបនេះក្ដី ទោះការបោះឆ្នោតបញ្ចប់ទៅហើយ តែមិនទាន់មានការចេញសេចក្ដីសម្រេចណាមួយពីសហភាពអឺរ៉ុបនោះទេក្នុងរឿងនេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក អំសំអាត ​នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ដោយលោកបន្ថែមថា អ្វីដែលជាការព្រួយបារម្ភ គឺស្ថិតលើការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ បន្ដទៀត។

ចំពោះការលើកឡើងក្នុងជំនួបរវាងនាយករដ្ឋមន្ដ្រីកម្ពុជា និងអនុប្រធានគណៈកម្មការអឺរ៉ុប លោក អំ សំអាត យល់ឃើញថា

សូមរម្លឹកថា សហភាពអឺរ៉ុបបានផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ដែលបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ក្រៅពីនេះ សហភាពអឺរ៉ុប ក៏បានផ្ដល់ជំនួយជាវ៉ាក់សាំង តាមរយៈយន្តការ កូវ៉ាក់ និងហិរញ្ញប្បទាន ដែលបានចូលរួមចំណែកដល់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។

គួរជម្រាបដែរថា នៅឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៥ ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប ហើយនៅចុងឆ្នាំ២០២២ នាខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំប្រជុំកំពូលរំឭកខួប ៤៥ឆ្នាំ នេះដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x