loader

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីគាំទ្ររបបយោធាមីយ៉ាន់ម៉ាដែលធ្វើឱ្យប្រទេសមានស្ថិរភាព

ទីក្រុងយ៉ាំងហ្គោនៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃពុធ (៣ សីហា)ថាប្រទេសរុស្ស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់របបសិកមីយ៉ាន់ម៉ាក្នុងការធ្វើអោយប្រទេសមាន “ស្ថិរភាព” ។លោក Sergei Lavrov ថ្លែងបែបនេះក្នុងអំឡុងពេលជួបពិភាក្សាជាមួយឧត្តមសេនីយកំពូលភូមា។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។

ប្រទេសមីយ៉ាន់ម៉ាមានភាពចលាចលចាប់តាំងពីការដណ្តើមអំណាចរបស់យោធាកាលពីឆ្នាំមុន។មនុស្សជាង 2,100 នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើក្រុមប្រឆាំង នេះបើយោងតាមអ្នកឃ្លាំមើលក្នុង

ស្រុក។

លោក Sergei Lavrov បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាក្នុងរដ្ឋធានី Naypyidaw ប្រទេសមីយ៉ាន់ម៉ាថា “ពួកយើងសាមគ្គីគ្នាក្នុងការខិតខំប្រឹងប្រែងរបស់របបយោធាក្នុងការធ្វើឱ្យប្រទេសមានស្ថិរភាព ” ។

ប្រទេសរុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលបានផ្គត់ផ្គង់អាវុធដ៍ធំដល់របបយោធាឯកោភូមា ដែលត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ថាបានបំពាក់អាវុធដល់យោធា ដើម្បីវាយប្រហារជនស៊ីវិលចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន។

 

លោក Lavrov បានបន្ថែមថា “នៅឆ្នាំក្រោយ ភូមានឹងរៀបចំការបោះឆ្នោតនីតិបញ្ញត្តិ ហើយយើងសូមជូនពរឱ្យភូមាទទួលបានជោគជ័យក្នុងការធ្វើឱ្យប្រទេសរបស់មីយ៉ាន់ម៉ាកាន់តែរឹងមាំ និងរីកចម្រើន”។ ក្រុមប្រឆាំងភូមាបាននិយាយថា ការបោះឆ្នោតខែសីហា ឆ្នាំ 2023 នឹងមិនមានភាពសេរី និងយុត្តិធម៌។

លោក Lavrov គ្រោងនឹងធ្វើដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅកម្ពុជា ដែលមិនមានវត្តមានអ្នកការទូតកំពូលរបស់របបសឹកភូមាចូលរួមក្នុងកិច្ចប្រជុំនេះទេ។

ដំណើរទស្សនកិច្ចរបស់លោកSergei Lavrov ធ្វើឡើងបន្ទាប់ពីរបបសឹកភូមាបានបង្កឱ្យមានកំហឹងជាអន្តរជាតិជាថ្មីកាលពីសប្តាហ៍មុន ដោយបានប្រហារជីវិតអ្នកទោសចំនួន 4 នាក់ក្នុងនោះមានអតីតសមាជិកសភា និងសកម្មជនប្រជាធិបតេយ្យផងដែរ។

ប្រភព៖CNA, 03 August 2022

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x