en     km
en     km

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

Share

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ប្រភព៖ BBC,ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ យ៉ាងហោចណាស់មានមនុស្ស 37 នាក់បានបាត់បង់ជីវិតដោយគ្រោះធម្មជាតិខ្យល់ព្យុះនិងទឹកជំនន់នៅភាគខាងកើតរដ្ឋ Kentucky សហរដ្ឋអាមេរិក ខណៈដែលតំបន់នេះកំពុងមានភ្លៀងធ្លាក់បន្ថែមទៀត។យ៉ាងហោចណាស់មានកុមារចំនួន៦នាក់បានស្លាប់ ក្នុងនោះមានកុមារ 4 នាក់ ជាបងប្អូនបង្កើតដែលមានអាយុពី 1 ដល់ 8 ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថាត្រូវបានខ្យល់បក់គួចចេញពីដៃឪពុកម្តាយពួកគេ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ខណៈដែលនៅមាន “រាប់រយនាក់”ទៀតបាត់ខ្លួននៅមិនទាន់រាប់បញ្ចូល។ប្រជាជនជាង12,000គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ហើយផ្ទះ និងហាងទំនិញរាប់រយទៀតត្រូវបានទឹកជន់លិច។អភិបាលក្រុងបាននិយាយកាលពីថ្ងៃចន្ទថាការខូចខាតផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនឹងត្រូវចំណាយអស់រាប់លានដើម្បីជួសជុល។ លោក Beshear ដែល​បាន​ទៅ​ដល់​តំបន់​​រង​គ្រោះ​ខ្លាំង​បំផុត​កាល​ពី​ចុង​សប្តាហ៍​បាន​និយាយ​ថា​លោក​បាន​ឃើញ “ផ្ទះពលរដ្ឋ​ត្រូវ​បាន​ខ្យល់ព្យុះបំផ្លាញ” និង “សាលា​រៀនរងការ​ខូចខាត”។

នេះ​ជា​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ដែលនៅ​តំបន់​នេះ​មិនធ្លាប់ជួបប្រទះ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍។លោក Beshear បានហៅគ្រោះធម្មជាតិនេះថាជា “គ្រោះមរណៈបំផុត ដែលខ្ញុំមិនធ្លាប់ជួប”។  អ្នកស្រុកបានភៀសខ្លួនទៅជ្រកនៅក្នុងឧទ្យានក្រុង ព្រះវិហារ និងផ្ទះចល័តរបស់រដ្ឋ។ មន្ត្រី​និយាយ​ថា មនុស្ស​ប្រហែល ៣០០ នាក់​កំពុង​ស្ថិត​ក្នុង​ជម្រកសុវត្ថិភាព។លោក Beshear បាន​និយាយ​ថា មនុស្ស​ជា​ច្រើន “មាន​សម្លៀក​បំពាក់​តែមួយចង្កេះជាប់ខ្លួន​”។

អ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញ” ។ អាជ្ញាធរបានដាក់បម្រាមគោចរពេញមួយយប់នៅស្រុកពីរដែលរងគ្រោះដោយខ្យល់ព្យុះនិងទឹកជំនន់នៅពេលមានរបាយការណ៍មកថាមាន “អំពើលួចឆក់ឥវ៉ាន់អ្នកស្រុកយ៉ាងច្រើន”។មន្ត្រីម្នាក់នៅតំបន់Breathitt បានសរសេរនៅលើ Facebook កាលពីល្ងាចថ្ងៃអាទិត្យថា “ខ្ញុំស្អប់ការដាក់បម្រាមគោចរ ប៉ុន្តែការលួចប្លន់ទ្រព្យសម្បត្តិនឹងមិនត្រូវបានអត់ឱនជាដាច់ខាត” ។ ប្រធានាធិបតី Joe Biden បានប្រកាសថាទឹកជំនន់នេះជា “គ្រោះមហន្តរាយដ៏ធំមួយ” ហើយបានបញ្ជាឱ្យផ្តល់ជំនួយជួយពលរដ្ឋរងគ្រោះបន្ទាន់។

 

Share

Image
Image
Image