en     km
en     km

គណបក្សខ្មែរស្រលាញ់ជាតិប្រកាសរំលាយបក្សក្រោយរដ្ឋសភាអនុម័តវិសោធនកម្មធម្មនុញ្ញ

Share

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ គណបក្សខ្មែស្រឡាញ់ជាតិ បានចេញសេចក្ដីប្រកាសស្តីអំពីការរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ ក្រោមហេតុផលមិនអាចបន្ដប្រឆាំងជាមួយក្សកាន់អំណាចតទៅទៀត។

ការលើកឡើងរបស់គណបក្សខ្មែរស្រលាញ់ជាតិ ក្នុងសេចក្ដីប្រកាសរួមបានឱ្យដឹងថា ដោយមើលឃើញការដឹកនាំរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ទើបគណបក្សដែលមានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូប មានតួនាទីជាប្រធាន និងអនុប្រធានផងរបស់គណបក្សគណបក្សខ្មែរស្រាលាញ់ជាតិ សម្រេចចិត្តរំលាយគណបក្សរបស់ខ្លួន ចុះចូលជាមួយគណៈបក្សកាន់អំណាចនៅពេលនេះ។

នៅក្នុងសេចក្ដីប្រកាសរំលាយបក្សនេះដែរ គណបក្សខ្មែរស្រលាញ់ជាតិក៏បានរំលេចពីការលើកឡើងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើវិសោធកម្មធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមថា ជារឿងមួយដែលគិតគូរផលប្រយោជន៍របស់ជាតិជាធំ។

តែយ៉ាងណាក៏មានគណបក្សចំនួន៤ និងអង្គភាពចំនួន១០៤ ដែលបានជំទាស់ទៅនឹងការធ្វើវិសោធកម្មធម្មនុញ្ញនៅពេលនេះ។ ក្រោយពីរដ្ឋសភាអនុម័ត លោក យ៉ង សាំងកុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏សម្ដែងការសោកស្ដាយយ៉ាងខ្លាំងដែរ ដែលរដ្ឋសភាសម្រេចចិត្តធ្វើវិសោធនកម្មប្រញាប់បែបនេះ៕

Share

ព័ត៌មានទាក់ទង

Image