loader

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​ភ្នំពេញ​ទាមទារ​ឱ្យ​ធនាគារពិភពលោក​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ដីធ្លី​

រូបតំណាង (ពីហ្វេសប៊ុក)
រូបតំណាង (ពីហ្វេសប៊ុក)

ភ្នំពេញ​៖​ ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​មាន​ដូច​ជា​ ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ បឹង​កក់​ និង​ព្រ​លាន​យន្តហោះ​អេស​អូ​អេស​ (SOS)​ ប្រមាណ​ជាង​ ៣០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​នៅ​មុខ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ ដើម្បី​ឱ្យ​ធនាគារ​មួយ​នេះ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​បឹង​កក់​ ដែល​នៅ​សេសសល់​ មិន​ទាន់​បាន​ទទួល​ដំណោះស្រាយ​ពី​អាជ្ញាធរ​។​

​អ្នកស្រី​ អ៊ី​ម​ ស្រី​ទូច​ តំណាង​ពលរដ្ឋ​រង​គ្រោះ​ ដោយសារ​ការ​បណ្តេញចេញ​របស់​អាជ្ញាធរ​នៅ​តំបន់​បឹង​កក់​ទាំង​បង្ខំ​កាលពី​ឆ្នាំ​ ២០១០​ បាន​និយាយ​ថា​ ការ​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​ បាន​ធ្វើ​ឱ្យ​ពួក​គេ​រង​គ្រោះ​បាត់បង់​ផ្ទះសម្បែង​ និង​ផលប្រយោជន៍​យ៉ាងច្រើន​។​

​អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងអស់​ទាមទារ​ឱ្យ​ធនាគារ​មួយ​នេះ​ ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ឆាប់​ដោះស្រាយ​ វាស់វែង​ដី​នៅ​តំបន់​បឹង​កក់​ ជូន​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​បាន​ទទួល​ដំណោះស្រាយ​ឱ្យ​បាន​ឆាប​បំផុត​ ព្រោះ​ធនាគារ​នេះ​បាន​ផ្តល់​ប្រាក់​កម្ចី​ឱ្យរ​ដា្ឋ​ភិ​បាល​។​

​ចំណែក​អ្នកស្រី​ ស៊ា​ ណា​រ៉េ​ត​ ជា​បណ្តាញ​អតីត​ស្ត្រី​បឹង​កក់​ និង​ជា​តំណាង​ពលរដ្ឋ​រង​គ្រោះ​ បាន​រៀបរាប់​ដែរ​ថា​ ក្រោយ​ពី​បាត់បង់​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​តំបន់​បឹង​កក់​ ដោយសារ​ប​បណ្តេញចេញ​របស់​អាជ្ញាធរ​ អ្នកស្រី​ បាន​ជួប​ការ​លំបាក​ជា​ច្រើន​ ក្នុង​ការ​រស់នៅ​ ដូច​ជា​កូនចៅ​ត្រូវ​បាត់បង់​ឱកាស​ទទួល​បាន​សិក្សា​ គ្រួសារ​បែកបាក់​គ្នា​ជាដើម​។​

​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ អស់​រយៈពេល​ជិត​មួយ​ព្រឹក​ លោក​ រស់​ ស៊ីវ​ណ្ណា​រ៉ា​ ជា​បុគ្គលិក​ផ្នែក​រដ្ឋបាល​ធនាគារ ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​ ដោយ​បាន​បញ្ជាក់​ថា​ នឹង​យក​ទៅ​ថ្នាក់លើ​ធ្វើការ​ដោះស្រាយ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​បាន​មក​តវ៉ា​នៅ​ព្រឹក​នេះ​ បានឱ្យ​ដឹង​ថា​ ធនាគារពិភពលោក​នឹង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ ទី​៣០​ ខែវិច្ឆិកា​ គឺ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ ហើយ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​បាន​អះអាង​ថា​ ប្រសិនបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ ពួក​គេ​នឹង​បន្ត​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​ធនាគារពិភពលោក​តទៅ​ទៀត​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្តា​ហ៍​ក្រោយ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កងទ័ពចុះជួយប្រមូលផលស្រូវរបស់ប្រជាពលខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់

យ៉ាងហោចណាស់កងទ័ពនិងកងរាជអាវុធហត្ថខេត្តបន្ទាយម[...]

លោក ហ៊ុន ម៉ាណែត ៖ ស្វាគមន៍មតិរិះគន់ដោយសុចរិតតែមិនទទួលការប្រឌិតក្នុងចេតនាទុច្ចរិតករណីភ្នំតាម៉ៅ

ក្នុងឃ្លីបវីដេអូចំនួន១៧នាទីនេះ លោក ហ៊ុន ម៉ាណែ[...]

សម្តេច ស ខេង លើកឡើងថាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x