en     km
en     km

អ៊ុយក្រែនបង្កើនការវាយលុកដើម្បីដណ្តើមយកទីក្រុង Kherson មកវិញ

Share

ប្រភព​យោធា​លោកខាងលិច​និយាយ​ថា ​អ៊ុយក្រែនកំពុង​«​ប្រមូល​ផ្ដុំកម្លាំង​»​ប្រយុទ្ធដណ្ដើម​យក​តំបន់ Kherson មកវិញ​។ស្ពានសំខាន់មួយចូលទីក្រុង Kherson ត្រូវបានបិទចរាចរណ៍ បន្ទាប់ពីរងការខូចខាតដោយគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលផ្តល់ដោយសហរដ្ឋអាមេរិក។ពេលនេះ ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​​កំពុង​ស្ថិត​ក្នុងសភាព​គ្រោះថ្នាក់​ដោយបាន​កាត់​ផ្តាច់​ពី​ទឹកដី​ដែលខ្លួនវាយ​កាន់កាប់បាន។.

ទីតាំងនៅភាគខាងលិចនៃទន្លេ Dnipro ទីក្រុង Kherson គឺជាកន្លែងដំបូងដែលបានធ្លាក់ក្នុងការកាន់កាប់របស់កងកម្លាំងរុស្ស៉ី។កងកម្លាំងអ៊ុយក្រែនបានបាញ់ត្រូវចំស្ពាន Antonivskiy នៃទីក្រុង Kherson ដោយប្រើប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ Himars កាលពីថ្ងៃអង្គារ បានធ្វើអោយខូចខាតស្ពានទាំងស្រុង នេះបើយោងតាមប្រភពយោធាលោកខាងលិច។

ទីក្រុងមូស្គូពឹងផ្អែកលើស្ពាននេះដើម្បីផ្គត់ផ្គង់កងទ័ពរបស់ពួកគេដែលឈរជើងនៅភាគខាងលិចទន្លេ ហើយឥឡូវនេះកំពុងប្រឈមនឹងហានិភ័យដោយកាត់ផ្ដាច់កងទ័ពរុស្ស៊ីដែលបានកាន់កាប់ទីក្រុងនេះ។

ប្រភពយោធាបានអោយដឹងថាទីក្រុងKherson ជា “ទីក្រុងយុទ្ធសាស្រ្តសំខាន់បំផុតដែលរុស្ស៊ីវាយកាន់កាប់បាន” ហើយពួកគេនិយាយថា “ការបាត់ទីក្រុងនេះធ្វើឱ្យខូចដល់ការប៉ុនប៉ងរបស់រុស្ស៊ី” ។

លោក Oleksiy Danilov ដែលជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែនបាននិយាយកាលពីល្ងាចថ្ងៃពុធថា ទីក្រុងម៉ូស្គូឥឡូវនេះកំពុង”ចល័តកងទ័ពយ៉ាងច្រើនមកទីក្រុង Kherson” ។

មន្ត្រីដែលលើកបន្តុបអោយត្រួតត្រាទីក្រុង Kherson ដោយរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែនបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើស្ពាន Antonivskiy ដោយបង្ខំឱ្យបិទចរាចរណ៍។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Ria អភិបាលរងក្រុង Kirill Stremousov បាននិយាយថា សាឡាង និងស្ពាន Pontoon នឹងត្រូវប្រើប្រាស់ជំនួសវិញ ដើម្បីភ្ជាប់ចរាចរណ៍ឆ្លងកាត់ទន្លេ Dnipro ជាមួយនឹងទឹកដីដែលរុស្ស៊ីវាយកាន់កាប់បាន។ អស់រយៈពេលជាច្រើនថ្ងៃ យោធាអ៊ុយក្រែនបានកំណត់គោលដៅលើស្ពាន Dnipro ដោយប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតមានប្រសិទ្ធភាពខ្ពស់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។យោងតាមប្រភពយោធាលោកខាងលិច ការវាយប្រហារនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីកាត់ផ្ដាច់កងទ័ពរុស្ស៊ី និងដណ្តើមយកតំបន់ Kherson ទាំងមូលមកវិញ។

 

ទីក្រុង Kherson ដែលមានប្រជាជនចំនួន 290.000 នាក់(២៩ម៉ឺននាក់)រស់នៅកាលពីមុនសង្រ្គាម បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយមន្ត្រីដែលទីក្រុងម៉ូស្គូលើកបន្តុប ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass មន្ត្រីទីក្រុង Kherson រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានផែនការរៀបចំការបោះឆ្នោតប្រជាមតិដើម្បីបញ្ចូលទីក្រុង Kherson ជាផ្លូវការមកជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី។អាមេរិក​បាន​ចោទ​រុស្ស៊ី​ថា​កំពុង​បញ្ចូលទឹកដី​​អ៊ុយក្រែន​ដែល​កាន់កាប់​ដោយ​ខុសច្បាប់ទៅជាទឹកដីរបស់ខ្លួន។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធរបស់លោកប្រធានាធិបតី Volodymyr Zelensky លោកបានប្តេជ្ញាថាអ៊ុយក្រែននឹងសាងសង់ស្ពាន Antonivskiy ឡើងវិញក៏ដូចជាផ្លូវឆ្លងកាត់ផ្សេងទៀតនៅទីក្រុង Kherson ។

លោកបានថ្លែងថា “យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថាកងកម្លាំងរុស្ស៉ីមិនអាចដឹកជញ្ជូនតាមផ្លូវនេះបាន” ។ រុស្ស៊ីបានកាន់កាប់ទីក្រុង Kherson ដោយមានការតស៊ូតិចតួចនៅថ្ងៃដំបូងនៃសង្រ្គាម ហើយការបរាជ័យនៅចំណុចឆ្លងកាត់ទន្លេ Dnipro នៅពេលនោះត្រូវបានគេជឿថាជាប់ពាក់ព័ន្ធនឹងនាយកទីភ្នាក់ងារចារកម្មអ៊ុយក្រែនគឺលោក Ivan Bakanov ហើយក្រាយមកលោក ប្រធានាធិបតីZelensky បានបណ្តេញគាត់ចេញពីដំណែង ។

ប្រភព៖ BBC, 28 July 2022

Share

Image
Image
Image