en     km
en     km

រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

Share

រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

ម៉ានីល៖ គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារលើកោះ Luzon ហ្វីលីពីន នៅថ្ងៃពុធ ទី២៧ ខែកក្កដា។ការរញ្ជួយដីខ្លាំងនេះ បានធ្វើអោយរង្គើញ័រដល់តំបន់ជាច្រើន រួមទាំងរដ្ឋធានីម៉ានីលផងដែរ។

ភ្លាមៗមិន​ទាន់​មាន​របាយការណ៍​​អំពី​ការ​ខូច​ខាត​ឬ​អ្នករបួស​នៅឡើយទេ។​ការ​រញ្ជួយ​ដីនេះមាន​ជម្រៅ​រហូតដល់​១០​គីឡូម៉ែត្រ​ក្នុងស្រទាប់ផែនដី។

ការស្រវជ្រាវផ្នែកភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក(USGS) បានអោយដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយប្រហែល 11km ខាងកើត និងភាគអាគ្នេយ៍នៃទីក្រុង Dolores ក្នុងខេត្ត Abra ។

មន្ទីរពេទ្យមួយក្នុងខេត្ត Abra បានជម្លៀសមនុស្សចេញ បន្ទាប់ពីមន្ទីរពេទ្យបានដួលរលំផ្នែកខ្លះដោយសារការរញ្ជួយដី។ មិនទាន់មានរាយការណ៍​ស្ដីពី​អ្នក​រង​របួស​ពីការរលំបាក់នេះ​ទេ។

លោក Eric Singson សមាជិកសភានៅខេត្ត Ilocos Sur ភាគខាងជើង បានប្រាប់ស្ថានីយវិទ្យុក្នុងស្រុក ថា ការរញ្ជួយរង្គើយ៉ាងខ្លាំងនៅទីនេះ។លោកSingson បានបន្ថែមថា “ការរញ្ជួយដីមានរយៈពេល 30 វិនាទីឬច្រើនជាងនេះ។ ខ្ញុំគិតថាផ្ទះរបស់ខ្ញុំនឹងដួលរលំ” ។លោក​បាន​បន្ថែម​ថា​៖ «​​យើង​បាន​ព្យាយាម​ទៅ​រក​មនុស្ស​ ឥឡូវ​ពួក​យើងបាន​នៅ​ខាង​ក្រៅ​ផ្ទះ​​»​។

ក្រសួងដឹកជញ្ជូនហ្វីលីពីនបានអោយដឹងថា ការរញ្ជួយដីបានធ្វើអោយរង្គើញ័រយ៉ាងខ្លាំងនៅក្នុងទីក្រុងម៉ានីល ហើយផ្លូវរថភ្លើងក្រោមដីត្រូវបានបញ្ឈប់បន្ទាន់នៅម៉ោងមានអ្នកដំណើរមមាញឹក។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាអគារព្រឹទ្ធសភាក្នុងរដ្ឋធានីម៉ានីលក៏បានជម្លៀសមនុស្សចេញផងដែរ។

លោក Renato Solidum នាយកទីភ្នាក់ងាររញ្ជួយដីបានប្រាប់ស្ថានីយ៍វិទ្យុមួយថាការរញ្ជួយដីអាចធ្វើឱ្យមានការខូចខាតក្រុង Dolores នៃខេត្ត Abra ប៉ុន្តែមិនមានការខូចខាតនៅទីក្រុងម៉ានីលទេ។

Source: CAN, 27 July 2022

Share

Image Not Found
Image

ព័ត៌មានទាក់ទង