en     km
en     km

សម្ដេចហេង សំរិនថា វត្តមានស្ដ្រីនៅក្នុងសង្គមនយោបាយជួយរក្សាសណ្ដាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ចសង្គម

Share

សម្ដេច ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាថា វត្តមានស្ដ្រីក្នុងវិស័យនយោបាយ ជួយឱ្យប្រទេសមានសណ្ដាប់ធ្នាប់ និងជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម តែសម្រាប់លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ វត្តមានស្ដ្រីនៅមាននៅមានចំនួនតិចតួចនៅឡើយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា វត្តមានស្ដ្រីនៅក្នុងកិច្ចការសង្គម នយោបាយ ជាកម្លាំងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកថែរក្សា សន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ។

ការថ្លែងរបស់សម្ដេចនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសសម្ដេចអនុញ្ញាតឱ្យ អ្នកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងប្រធានសហព័ន្ធនារីវៀតណាម ចូលជួបពេលដែលអ្នកស្រី ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្ដេចបានបញ្ជាក់ថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និង កិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងជំរុញការលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោក។

ជាការកត់សម្គាល់ បើផ្អែកតាមលទ្ធផលស្ដ្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅកម្ពុជា  អង្គការចំនួន៥ បានចេញពីសេចក្ដីថ្លែងការរួមគ្នាគឺភាគរយសរុបនៃស្ដ្រី និងបុរស មិនស្មើគ្នានោះទេ គឺមានគន្លាតយេនឌ័រដ៏ធំ ដោយស្ដ្រីជាប់ឆ្នោតតែ២២ភាគរយ និងបុរសមានដល់៧៨ភាគរយ។ ទោះបីយ៉ាងណា សម្រាប់អាណត្តិទី៥ នេះមានបេក្ខភាពស្ដ្រីឈរឈ្មោះកើនឡើង៥ភាគរយ បើធៀបនឹងអាណត្តិទី៤។

តែបែបនេះក៏ដោយ អង្គការរសង្គមស៊ីវិលដាក់នូវកង្វល់ដោយសារគម្លាតឆ្ងាយរវាងបេក្ខភាពស្ដ្រី និងបុរសនេះ ដែលជាវិសមភាពយេនឌ័រក្នុងវិស័យនយោបាយនៅតែជាបញ្ហា ត្រូវការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ។

បើតាមសម្ដេច ហេង សំរិនដដែល នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់មានកំណើនបរិមាណគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ៕

Share

ព័ត៌មានទាក់ទង

Image