ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃនេះ បានអំពាវនាវអោយប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាទូរសព្ទតាមផ្ទះរៀងៗខ្លួន អោយរុះរើចេញ និងបញ្ឈប់ការប្រើជាបន្ទាន់ ចៀសវាងរងការផាកពិន័យ ព្រោះវាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័តទូទៅ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់បន្ថែមថា មិនអនុញ្ញាតឲ្យមានការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវាទូរស័ព្ទ ដែ លពុំមានការទទួលស្គាល់ដោយនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
ក្រសួងប្រៃសណីយ៍បានសង្កត់ធ្ងន់ថា ប្រសិនបើនៅតែបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល”។
ស្របជាមួយគ្នានេះក្រសួងបាននឹងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាទូរសព្ទឬអិនធឺណេតផងដែរ។