en     km
en     km

បញ្ហាអាកាសធាតុនាំឱ្យភ្ញៀវទេសចរធ្លាក់ចុះនៅសប្តាហ៍ទី៤ ក្នុងខែកក្ដដានេះ

Share

ភ្នំពេញ៖ នៅចុងសប្ដាហ៍ទី ៤ ខែកក្កដា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២១ ម៉ឺននាក់ ដែលក្នុងនោះមានភ្ញៀវជាតិជិត ២០ ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង ២ ម៉ឺននាក់។

នេះបើតាមការបង្ហាញស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងទេសចរចេញផ្សាយកាលពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២២។

បើតាមក្រសួងទេសចរ ចំនួននេះបានបន្តធ្លាក់ប្រមាណ ៥,៦៧% ធៀបនឹងសប្តាហ៍កន្លងមក។ មូលហេតុនៃការធ្លាក់ចុះភ្ញៀវទេសចរនេះ ក្រសួងបញ្ជក់ថា បណ្តាលមកពីបញ្ហាអាកាសធាតុដែលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ កម្ពុជាទទួលរងភ្លៀងធ្លាក់ជាច្រើន ហើយតាមតំបន់ខ្លះមានជំនន់ទឹកភ្លៀងធ្វើឱ្យខូចខាតផ្លូវផងដែរ។

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ ៥ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងខេត្តកំពង់ឆ្នាំង ត្រូវផ្តាច់មិនអាចធ្វើដំណើរបាន៕

 

Share

ព័ត៌មានទាក់ទង

Image