loader

គ​.​ជ​.​ប​ ត្រៀមខ្លួន​ក្នុង​ពេល​ដាច់​ចរន្តអគ្គិសនី​ នៅ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

NEC-cover
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ត្រៀមខ្លួន​ទប់​នឹង​នឹង​ ការ​រំខាន​ ដោយ​កត្តា​ចរន្តអគ្គិសនី​ ទៅ​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដោយ​បាន​ត្រៀម​ថ្ម​ពីរ​សម្រាប់​កុំព្យូទ័រ​ Laptop​ មួយ​គ្រឿង​ ហើយ​នៅ​តំបន់​ឆ្ងាយ​ខ្លះ​អាច​ផ្តល់​ជា​ម៉ាស៊ីនភ្លើង​ជាដើម​។​

​យោង​លើ​ការ​ដាច់​ចរន្តអគ្គិសនី​សឹងតែ​ទូ​ទាំង​ប្រទេស​ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ ខែ​​វិច្ឆិកា​ យប់មិញ​នេះ​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​លើក​ឡើង​ថា​ ដើម្បី​កុំឱ្យ​បញ្ហា​ចរន្តអគ្គិសនី​ រាំងស្ទះ​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុន​ គ​.​ជ​.​ប​ បាន​រៀបចំ​ត្រៀម​បង្ការ​រួច​ហើយ​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប

លោក​ ហង្ស​ ពុទ្ធា​ បានឱ្យ​វិទ្យុ​ស្ត្រី​ FM102​ នៃ WMC ដឹង​នៅ​ថ្ងៃ​សុក្រ​ ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ថា​ គ​.​ជ​.​ប​ បាន​ត្រៀម​ថ្ម​ពីរ​សម្រាប់​ Laptop​ មួយ​គ្រឿង​ ហើយ​នៅ​តំបន់​ឆ្ងាយ​ខ្លះ​ត្រូវ​អាច​ផ្តល់​ជា​ម៉ាស៊ីនភ្លើង​ជាដើម​។​

​លោក​បាន​បន្ថែម​ថា​ ការ​ដាច់​ចរន្តអគ្គិសនី​ អាច​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​ និង​ការ​បញ្ជូន​ទិន្ន័យ​ផ្សេងៗ​ដែរ​។​ ចំណុច​នេះ​លោក​ថា​ ប្រសិនបើ​មាន​បញ្ហា​ទាំងនេះ​ចំពោះ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នោះ​ គ​.​ជ​.​ប​ អាច​បន្ថែម​ថ្ងៃ​នៃ​ការ​ចុះ​ការ​ឈ្មោះ​។​

​ជុំវិញ​ការ​ដាច់​ចរន្ត​អគ្គី​ស​នី​ប្រហែល​១​ម៉ោង​ កាលពី​យប់មិញ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហោះ​វី​ដេ​អូ​ភា្ល​មៗ​​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ ដើម្បី​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​មាន​ប្រសាសន៍​ថា​ ការ​ដាច់​នេះ​ ជា​ការ​រំខាន​ទៅ​ដល់​ការ​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​។​  លោក​បាន​ បន្ថែម​ថា​ ការ​ដាច់​ចរន្ត​អគ្គី​ស​នី​ នេះ​មិនមែន​ជា​ជា​ចេតនា​នយោបាយ​ ឬ​ អំពើ​ភេរវកម្ម​អ្វី​ឡើយ​។​

​សូម​បញ្ជាក់​ថា​ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែវិច្ឆិកា​ ចរន្តអគ្គិសនី​បាន​ដាច់​ស្ទើរ​ទូ​ទាំង​ប្រទេស​ នៅ​វេលា​ម៉ោង​ប្រហែល​១០​យប់​ រយៈពេល​ប្រហែល​ ១​ម៉ោង​ នៅ​ក្នុង​រាត្រី​ទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x