en     km
en     km

ក្រសួងធនធានទឹកសម្រេចឲ្យធនាគារចំនួន ២ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ

Share

ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយមបានសម្រេចអនុញាតឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB បើកប្រតិបត្តិការធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយ។នេះបើតាមការចុះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកកាលពីថ្ងៃទី១៩ ខែកក្ដដាឆ្នាំ២០២២។

ប្រភពពីក្រសួងធនធានទឹក និងឧតុនិយម

តាមក្រសួងធនធានទឹក ការធ្វើទំនើបកម្មនេះ ដើម្បីធានាឲ្យអាងទឹកមួយនេះ សម្រេចបាននូវសុវត្ថិភាពទឹកលើពហុវិស័យដោយមានសមត្ថភាពស្តុកទឹកបានច្រើនជាង ១២០ លានម៉ែត្រគូបដែលអាចផ្គត់ផ្គង់តម្រូវការស្រោចស្រពដំណាំប្រជាកសិករ។ ហើយគុណប្រយោជន៍នៃការធ្វើទំនើបកម្មនេះដែរ គឺអាចទប់ទល់បានបញ្ហាគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងដែលហូរមកតំបន់អូរដូនតា តំបន់ប៉ៃលិន និងពីគ្រប់ច្រកនៃតំបន់ព្រំដែនបានដល់ចំនួន ៣០០ ម៉ែត្រគូបក្នុងមួយនាទី។
យោងតាមព័ត៌មានលើគេហទំព័ររដ្ឋបាលខេត្តបាត់ដំបងឱ្យដឹងថា អាងកំពីងពួយ គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិមួយស្ថិតនៅប៉ែកខាងលិចទីរួមខេត្ដបាត់ដំបង។ អាងនេះ បានកសាងឡើងក្នុងសម័យខ្មែរក្រហមដោយកំលំាងមនុស្សសុទ្ធសាធ។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះ ដោយធ្វើដំណើរចេញពីទីរួមខេត្ដបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ ៥ ដោយប្រើរយះពេលប្រហែល ៤៥នាទី ទៅ១ម៉ោង៕

រូបស្តារប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ

 

កំពីងពួយ គឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបាន។រមណីយដ្ឋាននេះ ជាឆាកសោកនាដ កម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់ម៉ឺននាក់។ ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកំលាំងមនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គី ហើយស្ថាបនិកទាំងនោះភាគច្រើន បានបាត់បង់ជីវិតអស់ទៅហើយ។

អាងទឹកកំពីងពួយ

អាងកំពីងពួយស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាមស្រុកបាណន់ ដែលមានបណ្ដោយ ៦០០០ម. និងទទឹង ១៩០០ម. អាចផ្ទុកទឹកបាន ១១០,០០០,០០០ម៣ (មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសំរាប់វិស័យ កសិកម្ម។ ទីតាំង និងទិដ្ឋភាពគួអោយគយគន់នៃអាងកំពីងពួយ គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរ ជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរ អាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរ គ្រប់រដូវ។

Share

ព័ត៌មានទាក់ទង

Image