loader

រលកកម្ដៅនៅអឺរ៉ុបកើនឡើងកាន់តែខ្លាំងឆ្ពោះទៅភាគខាងជើង

តំបន់អឺរ៉ុបខាងលិចប្រឈមនឹងសីតុណ្ហភាពក្តៅកាន់តែខ្លាំងនៅថ្ងៃអង្គារនេះ ខណៈដែលរលកកម្ដៅដ៏ខ្លាំងកំពុងឆ្ពោះទៅភាគខាងជើងនៃអឺរ៉ុប។ព័ត៌មានពិស្ដាររាយការណ៍ដោយលោក ឡាក់ ច័ន្ទតារា

ប្រទេសបារាំង និងចក្រភពអង់គ្លេស បានចេញការព្រមានអំពីកំដៅខ្លាំង ខណៈដែលភាគខាងជើងប្រទេសអេស្ប៉ាញមានសីតុណ្ហភាពកើនដល់ 43Cកាលពីថ្ងៃចន្ទ។ភ្លើងឆេះព្រៃនៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្បាញ និងក្រិច បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងមានកម្ដៅថ្ងៃក្តៅបំផុតមិនធ្លាប់មាន ហើយអ្នកជំនាញនិយាយថាផ្នែកខ្លះនៃប្រទេសបារាំងប្រឈមនឹង “កំដៅខ្លាំង” ។

 

ការិយាល័យអាកាសធាតុបារាំងបានអោយដឹងថា មានផ្នែកជាច្រើននៃប្រទេសបារាំងបានកើនកម្ដៅថ្ងៃក្តៅខ្លាំងបំផុតមិនធ្លាប់មានដូចជាភាគខាងលិចទីក្រុង Nantes មានសីតុណ្ហភាព 42C ។

ភ្លើងឆេះព្រៃប៉ុន្មានថ្ងៃថ្មីៗនេះបានបង្ខំមនុស្សជាង 30,000 នាក់(៣ម៉ឺននាក់)ឱ្យភៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព។

 

Gironde ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅភាគនិរតីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងដែលបានបំផ្លាញផ្ទៃដីជាង 15,000 ហិចតា(១ម៉ឺន៥ពាន់ហិចតា) កាលពីថ្ងៃអង្គារ។

 

លោក Jean-Luc Gleyze ប្រធានតំបន់ Gironde បាននិយាយថា “តាមខ្ញុំគិតវាគឺជាបិសាច” ។

ចក្រភពអង់គ្លេសមានកម្ដៅខ្លាំងបំផុតកាលពីថ្ងៃច័ន្ទកម្រិត38.1C នៅទីក្រុង Suffolk ភាគខាងកើតប្រទេសអង់គ្លេស។ ក្រុមអ្នកព្យាករណ៍បាននិយាយថានៅថ្ងៃអង្គារកម្ដៅអាចឡើងដល់ 40C ដែលជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅអង់គ្លេស។ការ​ធ្វើ​ដំណើរដោយ​រថភ្លើង​ និង​ជើង​ហោះ​ហើរ​នៅ​អាកាសយានដ្ឋាន Luton ក្នុង​ទីក្រុង​ឡុងដ៍​ត្រូវ​បាន​ផ្អាក​ ​ក្រោមហេតុផលដោយសារមាន​កម្ដៅ​ខ្លាំង។

កាលពីថ្ងៃចន្ទ ប្រទេសហូឡង់មានកំដៅថ្ងៃក្តៅបំផុតប្រចាំឆ្នាំ។ នៅទីក្រុង Westdorpe ភាគនិរតី សីតុណ្ហភាពឡើងដល់ 33.6C។នៅថ្ងៃអង្គារគេប៉ាន់ស្មានថាកម្ដៅនឹងកើនឡើងដល់ 39C នៅតំបន់ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេសហូឡង់។

 

ក្រុមអ្នកព្យាករណ៍បាននិយាយថា រលកកម្ដៅកំពុងឆ្ពោះទៅភាគខាងជើង ដែលប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី នឹងអាចមានស៊ីតុណ្ហភាពប្រហែល 40C ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

នៅប្រទេសអេស្បាញ និងព័រទុយហ្គាល់ មានមនុស្សស្លាប់ជាង 1,000នាក់ ដែលត្រូវបានគេសន្មត់ថាបានស្លាប់ដោយសារកម្ដៅថ្ងៃកើនឡើងនាប៉ុន្មានថ្ងៃថ្មីៗនេះ។

 

សីតុណ្ហភាព​ក្នុង​ប្រទេស​ព័រទុយហ្គាល់​បាន​ឡើង​ដល់ 47C កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​កំណត់ត្រា​មួយ​សម្រាប់​ខែ​កក្កដានេះ។ ការិយាល័យឧតុនិយមជាតិ IPMA បានប្រកាសភាពអាសន្ននៃកំដៅភ្លើងឆេះព្រៃខ្លាំង។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាមនុស្ស 300 នាក់មកពីក្រុង Murça ភាគខាងជើងត្រូវបានជម្លៀសចេញដោយសារតែភ្លើងឆេះព្រៃ។

នៅ​ប្រទេស​អេ​ស្ប៉ា​ញ ​យ៉ាង​ហោច​ណាស់មានភ្លើងឆេះ​២០កន្លែង​កំពុង​ឆាបឆេះ​មិនអាចគ្រប់គ្រងបាន។ អ្នកដំណើរម្នាក់បានថតពេលកំពុងធ្វើដំណើរតាមរថភ្លើង ខណៈដែលភ្លើងបានឆាបឆេះនៅសងខាងនៃទូរថភ្លើងនៅភាគខាងជើងជាប់ព្រំដែនប្រទេសព័រទុយហ្គាល់។ រលកកម្ដៅកើតមានកាន់តែញឹកញាប់ កាន់តែខ្លាំង និងអូសបន្លាយកាន់តែយូរ ដោយសារកក្តាប្រែប្រួលអាកាសធាតុដែលបណ្ដាលមកពីមនុស្ស។ ពិភពលោកបានឡើងកំដៅប្រហែល 1.1C ចាប់តាំងពីយុគសម័យឧស្សាហកម្មបានចាប់ផ្តើម ហើយសីតុណ្ហភាពនឹងបន្តកើនឡើងទៀត លុះត្រាតែរដ្ឋាភិបាលជុំវិញពិភពលោកធ្វើការកាត់បន្ថយការបំភាយឧស្ម័ន។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x