en     km
en     km

មន្រ្តីជប៉ុនជំរុញការស្តារប្រព័ន្ធស្រោចស្រពនៅកម្ពុជាមានទំហំទឹកប្រាក់ជាង១២០លាន$

Share

ភ្នំពេញ៖ សមាជិកសភា និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន​បញ្ជក់ថា រដ្ឋាភិបាលជប៉ុនកំពុង​ជំរុញគម្រោងកែលម្អ ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាល។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងធនធានទឹកកម្ពុជា នៅទីស្តីការក្រសួងនៅរាជធានីភ្នំពេញ លោក MIYAZAKI Masao សមាជិកសភា និង ជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន សន្យាថា នឹងពិភាក្សាជាមួយអង្គការ JICA ដើម្បីបន្តជម្រុញគម្រោងនានាឲ្យកើតចេញជារូបរាង។​

លោក MIYAZAKI Masao សមាជិកសភា និង ជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន។រូប​ភាពពីហ្វេសប៊ុកក្រសួងធនធានទឹក។

 

បើតាមក្រសួងធនធានទឹក ជប៉ុនកំពុងសិក្សាសាងសង់លើគម្រោងចំនួន ២ ដែលដំណាក់កាលទី ១ ជ្រើសរើសយកអនុគម្រោងរលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃស្រុកកណ្តាលស្ទឹង និងស្រុកបាទី ស្ថិតក្នុងខេត្តកណ្តាល និងតាកែវ ដែលមានថវិកាសរុបចំនួនជាង ៥១ លានដុល្លារអាមេរិក។

ចំណែកដំណាក់កាលទី ២ គម្រោងជ្រើសរើសយកអនុគម្រោងស្លាគូស្ថិតក្នុងខេត្តតាកែវ អនុគម្រោងស្រះប្រាំបីស្ថិតក្នុងខេត្តកណ្តាល អនុគម្រោងប្រឡាយ ៣៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃអនុគម្រោង ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវចំណាយថវិកាសរុបចំនួនជាង ៧០ លានដុល្លារអាមេរិក ៕

 

 

Share

ព័ត៌មានទាក់ទង

Image