en     km
en     km

រយៈពេល០៦ខែសមត្ថកិច្ចចាប់ជនសង្ស័យក្នុងករណីឆក់បានចំនួន១០១នាក់

Share

ភ្នំពេញ៖​ ក្នុងរយៈពេល ០៦ខែ ពោលគឺត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២២នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបបានករណីឆក់តាមផ្លូវសារធាណៈបានចំនួន ៧៥ លើក ចាប់ខ្លួនជនសង្ស័យបានចំនួន ១០១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២២នេះ។

ផ្អែកតាមការរាយការណ៍ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា ភាគច្រើនជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋលើផ្លូវសាធារណៈ។

យោងតាមរបាយការណ៍ដែលបង្ហាញដោយលោក ប៉ោ ភក្តិ អគ្គលេខានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ​ក្នុង​សន្និបាត​ពិនិត្យបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២បានឱ្យដឹងថា  បទល្មើសព្រហ្មទណ្ឌបានថយចុះគួរឱ្យកត់សម្គាល់។ ក្នុងនោះបទល្មើសដែលថយចុះរួមមាន ករណី ប្លន់ ឃាតកម្ម រំលោភសេពសន្ធវៈ បង្ខាំងមនុស្សជំរិតយកប្រាក់ បង្ខាំងមនុស្សខុសច្បាប់ ជះទឹកអាស៊ីត ប្រើប្រាស់អាវុធខុសច្បាប់ លួច ឆក់ ឆបោក រំលោភទំនុកចិត្ត និងក្លែងឯកសារសាធារណៈជាដើម៕​

 

Share

ព័ត៌មានទាក់ទង

Image