ភ្នំពេញ៖ នៅថ្ងៃស្អែកនេះអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា នឹងរៀបចំសិក្ខាសាលាមួយជាមួយបណ្តាអ្នកសារព័ត៌មាននានា។ អ្នកស្រី ឈឹម រតនា ប្រធានយុទ្ធនាការនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា និងជាអ្នកអនុវត្តគម្រោង«យុទ្ធនាការគំរូអហិង្សា អ្នកធ្វើបាន ខ្ញុំធ្វើបាន» បានផ្តល់សម្ភាសន៍ដល់វិទ្យុស្រ្តីនៅថ្ងៃទី ១៩ ខែកក្ដដានេះដោយអ្នកស្រីចាត់ទុកអ្នកសារព័ត៌មានជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យអំពើហិង្សាលើកុមារបានកាត់បន្ថយកាន់តែរហ័ស តាមរយៈការផលិតអត្ថបទព័ត៌មាន។
តើអ្នកសារព័ត៌មានដើរតួនាទីសំខាន់បែបណាក្នុងការកាត់បន្ថយអំពើហិង្សាលើកុមារ? ចុះតើអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជានឹងបំពាក់បំប៉នផ្តល់គន្លឹះល្អៗអ្វីខ្លះដល់អ្នកសារព័ត៌មាន ដើម្បីឱ្យអ្នកសារព័ត៌មានមានតម្រុយឈានទៅផលិតអត្ថបទទាក់ទងអំពើហិង្សាលើកុមារបានកាន់តែច្រើន?
ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងអ្នកស្រី ឈឹម រតនា ប្រធានយុទ្ធនាការនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជាដូចតទៅ!