ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានឹងអាចមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសនៅចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយនៅថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២២នេះ។
បើតាមក្រសួងធនធានទឹកដដែល ស្ថានភាពអាកាសធាតុបែបនេះគឺបណ្តាលមកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាបអូសបន្លាយពីលើភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹកបន្ថែមថា តាមបណ្តាលតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ររបស់កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រឹតពីតិចទៅបង្គួរ លាយឡំបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំពោះមុខស្ថានភាពនេះ ក្រសួងអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីអាចជៀសវាងបានពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕
Post Views: 205