en     km
en     km

ក្រុមកីឡាការិនីបាល់ទាត់កម្ពុជា U18 ​ចេញទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីហ

Share

ភ្នំពេញ៖ ​ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម ១៨ AFF U18 WOMENS CHAMPIONSHIP បានចាក់ចេញពីកម្ពុជាធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី ១៨ ខែកក្ដដា ឆ្នា២០២២នេះ ដោយការប្រកួតនឹងចាប់ផ្តើមថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់គណៈកម្មាធិការជាតិអូឡាំពិកកីឡា (NOCC)នៅថ្ងៃទី ១៨ខែ កក្ដដានេះ។

បើតាម NOCC ជំនួបដំបូងរបស់ក្រុម U18 នារីកម្ពុជា នឹងត្រូវជួបជាមួយក្រុមបាល់ទាត់នារីថៃនៅថ្ងៃទី ២២ កក្កដា នៅកីឡាដ្ឋាន Gelora Jakabaring។ ហើយថ្ងៃទី ២៤ កក្កដា កម្ពុជាត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅកីឡដ្ឋានដដែល។ ចំណែកការប្រកួតជើងទី ៣ កម្ពុជាត្រូវប្រឈមមុខជាមួយក្រុម U18 នារីវៀតណាមនៅថ្ងៃទី២៨ ខែកក្កដា។ និងជំនួបចុងក្រោយគឺថ្ងៃទី ៣០ កក្កដា កម្ពុជានឹងប៉ះជាមួយជួបក្រុមនារីថៃវិញ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់AFF Under-18 Women’s Championship ដែលAFF បានរៀបចំឡើងនាទឹកដីឥណ្ឌូនេស៊ីដោយមានក្រុមចំនួន ៩ ចូលរួមប្រកួតប្រជែង។

​ការប្រកួតនេះ​ ក្រុមនារី​កម្ពុជាស្ថិតក្នុង​ពូ​ល​ A ត្រូវជួប​ជាមួយ​គូប្រជែង​សុទ្ធតែជា​ក្រុម​ខ្លាំងៗ​ប្រចាំ​តំបន់ដូចជា​វៀតណាម ថៃ សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី។ រីឯ​ពូ​ល​ B ​មាន​ក្រុម​ U18 ​នារី​អូស្ដ្រាលី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន។​ ​

សូមរំលឹកថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទើបតែបញ្ចប់បេសកកម្មនៅប្រទេសឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2022 ដោយកម្ពុជា បានត្រឹមស្មើជាមួយឡាវ ១ ទល់ ១។ ហើយប្រកួតចាញ់ក្រុមនារីវៀតណាម ០ ទល់៣ ចាញ់មីយ៉ាន់ម៉ា  ០ ទល់ ៣ និងឈ្នះទីម័រខាងកើត ៤ទល់១ ។ សម្រាប់បេសកកម្មក្រុមនារីជំទង់អាយុក្រោម១៨ឆ្នាំ នាពេលនេះសង្ឃឹមថាក្រុមកម្ពុជានឹងធ្វើបានល្អទៅចុះ ៕

Share

Image
Image
Image