loader

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បានរៀបចំវេទិកាស្តីពីការលើកកម្ពស់សិទ្ធិស្ត្រីអ្នកសារព័ត៌មាន ។
វេទិកាដែលបានរៀបចំធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់ ២ នៅរាជធានីភ្នំពេញនេះ មានការចូលរួមពីអ្នកសារព័ត៌មានជាស្រ្តីប្រមាណ ៤០ នាក់មកពីអង្គភាពសារព័ត៌មានផ្សេងៗគ្នាតាមបណ្តារាជធានីខេត្តក្រុងនានា។


គោលបំណងចម្បងដែលនាំអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)និងអង្គការ Internews ផ្តួចផ្តើមបង្កើតឱ្យមានវេទិកាជំនួបអ្នកសារព័ត៌មានស្រ្តីនេះឡើង គឺក្នុងគោលបំណងចង់ផ្តល់ឱកាសដល់ស្រ្តីជាអ្នកសារព័ត៌មាន បានចែករំលែកបទពិសោធន៍ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមនានាក្នុងអាជីពជាអ្នកសារព័ត៌មាន។ ជាងនេះការរំលេចចេញនូវបញ្ហាប្រឈម ឧបសគ្គផ្សេងៗរបស់ស្រ្តីអ្នកសារព័ត៌មាន ជាធាតុចូលសំខាន់មួយ ដើម្បីរួមគ្នារកដំណោះស្រាយ បង្កើតវិធីសាស្រ្តដ៏រឹងមាំក្នុងការឆ្លើយតបឱ្យទាន់ពេលវេលានិងតាមតម្រូវរបស់ស្រ្តីអ្នកសារព័ត៌មានចង់បាន។
មួយទៀតដែល មតិយោបល់ និងសំណូមពរ ឬអនុសាសន៍នានារបស់ពួកគេ នឹងក្លាយជាធាតុចូលមួយដើម្បីឈានទៅបង្កើតជាកម្រងរបាយការណ៍ខ្លីមួយ ដោយក្នុងនោះបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រដែលមានសក្តានុពលនានាផងដែរ។ ពិសេសជាងនេះទៀតនោះ វេទិកានេះជាផ្នែកមួយជួយជំរុញលើកទឹកចិត្តដល់យុវនិស្សិតចូលប្រឡូកកាន់តែច្រើនក្នុងអាជីពវិជ្ជាជីវៈសារព័ត៌មាននេះ។

គួរបញ្ជាក់ផងដែរថា វេទិកានេះមានការចូលរួមពីសំណាក់ស្រ្តីអ្នកសារព័ត៌មានចំនួនជាង ៤០ នាក់ មកពីប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានតួនាទីជានិពន្ធនាយក អ្នកយកព័ត៌មាន ផលិតករ ពិធីការិនី អ្នកនិពន្ធអត្ថបទ និងអ្នកសារព័ត៌មានចាប់អាជីពសេរី ឬ Freelancer ជាដើម។
តាមការកត់សម្គាល់ដែលមានក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាពីវេទិកានេះបានឱ្យដឹងថា រយៈពេល ១០ ឆ្នាំចុងក្រោយនេះ វត្តមានស្រី្តក្នុងវិស័យសារព័ត៌មានការកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមរបាយការណ៍របស់ក្រសួងព័ត៌មាននៅឆ្នាំ ២០២១ មានអ្នកសារព័ត៌មានជាស្រី្តជាង ៤៧០នាក់ ក្នុងចំណោមអ្នកសារព័ត៌មានសរុបប្រមាណជាង ៥០០០នាក់ ស្មើនឹង៩.៤%៕

ខាងក្រោមនេះជាកម្រងរូបភាពក្នុងវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន៖

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x