en     km
en     km

FWD Cambodia ​ចែក​រំលែកការសិក្សាតាមឌីជីថលដល់​សិស្សានុសិស្ស​វិទ្យា​ល័យ​កំពង់​ស្តី​

Share

កំពង់ធំ៖ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​ ០៩​ ខែ​កក្កដា​ ឆ្នាំ២០២២ ក្រុមការងារនៃក្រុមហ៊ុន FWD Cambodia បានចែក​រំលែក​ចំណេះ​ដឹង​ និង​បទពិសោធ​ពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល ដល់​​សិស្សា​នុសិស្ស​វិទ្យា​ល័យ​កំពង់ស្ពឺ​ បំណងដើម្បីជំនួយ​ដល់​ការ​សិក្សារបស់ពួកគេ​ងាយស្រួល​ត្រៀម​ខ្លួន​សម្រាប់​​បន្តការសិក្សា​នៅ​សកល​វិទ្យា​ល័យ​។​ សកម្មភាព​នេះ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​សហគមន៍ប្រចាំ​ឆ្នាំ​​របស់​ក្រុម​ហ៊ុន​ FWD Cambodia​ ដែល​គោល​ដៅ​ជំរុញឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការ​ងារ​គ្រប់​ជាន់​ថ្នាក់ក្នុង​សកម្មភាព​នានា​ដែល​អាច​ជួយ​ដល់​សហគមន៍​បាន​។​

ទិដ្ឋភាពក្នុងការចែករំលែកចំណេះដល់សិស្ស។រូបភាពពីក្រុមការងារ FWD Cambodia។

 

សកម្មភាពនៃ​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​ចែក​រំលែក​នេះ ​ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយក​ដ្ឋាន​ធន​ធាន​មនុស្ស​ និង​នាយក​ដ្ឋាន​ឌីជីថល​ និងបច្ចេកវិទ្យា​​​របស់​ក្រុម​ហ៊ុន​ FWD Cambodia ​ដោយកម្មវិធីបាន​បញ្ចូល​នូវ​ប្រធានបទល្អៗដូច​ជា​៖

  • ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីទាញយកផលប្រយោជន៍ក្នុងការសិក្សា
  • ការប្រើប្រាស់ទូរស័ព្ទដៃដើម្បីស្វែងរកព័ត៌មានសិក្សា និងអាហារូបករណ៍
  • ការរៀបចំខ្លួនចូលសកលវិទ្យាល័យ។
សិស្សៗឡើងសួរសំនួរទៅកាន់អ្នកបណ្តុះបណ្តាល។

 

លោក អ៊ាត ឌីម៉ង់ នាយកនៃ​នាយក​ដ្ឋាន​ឌីជីថល និងបច្ចេកវិទ្យា នៃក្រុមហ៊ុន FWD Cambodia បានចូលរួមក្នុងកម្មវិធីលើកឡើង​ថា​៖​ “ប្អូនៗទាំងអស់គ្នា ត្រូវហ៊ានគិតស្រមៃក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗនិងគំនិតច្នៃប្រឌិត ព្រោះប្រព័ន្ធឌីជីថល ឬបច្ចេកវិទ្យាទំនើបៗជាច្រើនត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដូច្នេះត្រូវជឿជាក់ថា យើងអាចធ្វើវាបាន។​”

លោក អ៊ាត ឌីម៉ង់ នាយកនៃនាយកដ្ឋានឌីជីថល និងបច្ចេកវិទ្យា នៃក្រុមហ៊ុន FWD Cambodia កំពុងធ្វើបទបង្ហាញដល់សិស្ស។

 

ចំណែកលោក​ស្រី  ម៉ៅ​ ពុទ្ធី​រ័ត្ន​​ នាយិកា​នាយក​ដ្ឋាន​ធនធាន​មនុស្ស​នៃ​ក្រុម​ហ៊ុន​ FWD Cambodia​ មាន​ប្រសាសន៍​ថា​៖​“ការងារសហគមន៍ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុនដែលផ្តល់ឱកាសដល់បុគ្គលិកចូលរួមការងារស្ម័គ្រចិត្ត តាមរយៈការចែករំលែកនូវពេលវេលា ក៏ដូចជាជំនាញនិងបទពិសោធរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់សហគមន៍របស់យើង។ សកម្មភាពពេលនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់លើការអនុវត្ត និងការអភិវឌ្ឍសមត្ថភាពផ្នែកឌីជីថល ដែលជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការអាជីវកម្មរបស់យើង​ ​”។​ លោកស្រីបន្ថែមទៀតថា៖​“​ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ឃើញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​សហគមន៍​ពីសំណាក់​ក្រុម​ការងារ​​ និងកា​រ​ជ្រោម​ជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​គណៈ​គ្រប់​គ្រ​ង​របស់​ក្រុម​ហ៊ុន ក៏ដូចជាសហគមន៍ទាំងមូល​។​ ​”

លោកស្រី ម៉ៅ ពុទ្ធីរ័ត្ន នាយិកានាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន FWD Cambodia។

 

ដោយឡែកលោក អេង ថាវុធ នាយកវិទ្យាល័យកំពង់ស្ពឺបានថ្លែងអំណរគុណដល់ក្រុមការងារស្ម័គ្រចិត្តនៃក្រុមហ៊ុន  FWD Cambodia ដែលបានចំណាយពេលវេលានាំយកនូវសម្ភារៈសិក្សា​ និងការចែករំលែកចំណេះដឹងល្អៗ។ លោកមាន​ប្រសាសន៍​ថា​​៖ “ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលឃើញមានសកម្មភាពចែករំលែកពីបទពិសោធ និងចំណេះដឹងក្នុងសង្គមជាក់ស្តែងពាក់​ព័ន្ធ​និង​បច្ចេកវិទ្យា​ ដែលជាទុនយ៉ាងសំខាន់ដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនចូលមហាវិទ្យាល័យ។​”

លោក អេង ថាវុធ នាយកវិទ្យាល័យកំពង់ស្ពឺ។

 

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ជា​ក្រុ​ម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​បែប​ឌីជីថល​លំដាប់​អន្តរជាតិ​ដែល​មាន​ទស្សនវិស័យ​ក្នុង​ការ​ផ្ដល់​បទ​ពិសោធ​ថ្មី​លើ​សេវាកម្ម​ធានា​រ៉ាប់​រង​ជូន​ដល់​អតិថិជន​ ក៏​ដូចជា​សហគមន៍​ផង​ដែរ​។​ ក្រុម​ហ៊ុន​បាន​បង្កើត​កម្មវិធីសហគមន៍​ជា​រួម​មួយ​ដែល​មាន​ឈ្មោះ​ថា​ Community Care​ ដែល​ផ្តោត​លើ​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ ការ​អប់​រំ​បែប​ឌីជីថល​ និង​សុខុមាលភាព​៕

អត្ថបទនិងរូបភាពពី៖ក្រុម​ហ៊ុន​ FWD Cambodia

 

Share

ព័ត៌មានទាក់ទង

Image