ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ដាក់ក្នុងរំពឹងទុកថា អ្នកទេសចរណ៍ដែលមកដើរកំសាន្តនៅក្នុងប្រទេសកម្ពុជាក្នុងរង្វង់ ១លាននាក់នៅឆ្នាំ២០២២នេះ។ ការរំពឹងទុកនេះ កើតឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២។
ការរំពឹងនេះ បើតាមលោករដ្ឋមន្រ្តីទេសចរណ៍ ព្រោះសន្ទុះភ្ញៀវទេសចរបរទេសរយៈពេល ៦ខែចុងក្រោយនេះមានកំណើនជាង ៥០ម៉ឺននាក់បានមកកំសាន្តនៅកម្ពុជា។
លោករដ្ឋមន្ដ្រីទេសចរណ៍ថែមទាំងព្យាករណ៍ទុកមុនថា ក្នុងឆ្នាំ២០២៣ខាងមុខ ពោលគឺនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កម្ពុជានឹងទទួលបានភ្ញៀវបរទេសខ្ទង់ ២លាននាក់ផងដែរ។
Post Views: 196