en     km
en     km

កម្ពុជារកឃើញអូមីក្រុងបំប្លែងខ្លួនថ្មី BA.4 និង BA.5 ដែលឆ្លងកាន់តែលឿនជាងមុន

Share

ភ្នំពេញ៖ ក្នុងសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២នេះ ដោយថាកម្ពុជាបានរកឃើញវត្តមានជំងឹកូវីដ១៩ អូមីក្រុងប្រភេទបំប្លែងខ្លួនថ្មី BA.4 និង BA.5 ដែលស្ថានភាពចម្លងរបស់ពពួកបំប្លែងថ្មីនេះឆ្លងកាន់តែលឿនជាងមុន។


អ្នកនាំពាក្យរូបនេះសូមអំពាវនាវដល់ប្រជាជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសអនុវត្តវិធានការសុខាភិបាល។ ជាងនេះលោកស្រី ឱ វណ្ណឌីន ជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីបង្កើនភាពសុំាក្នុងរាង្គកាយការពារការវាយលុកពីវីរុសបំប្លែកខ្លួនថ្មី។

ក្រសួងសុខាភិបាលបញ្ជក់ទៀតថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗនេះ នាំឱ្យជំងឺនេះមានកំណើនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ហើយពពួកបម្លែងថ្មីនេះ មានលទ្ធភាពអាចបញ្ចៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូច ជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា៕

Share

Image
Image
Image