យោងទៅតាមរបាយការណ៍ទេសចរណ៍ប្រចាំសប្ដាហ៍ ចេញផ្សាយពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបង្ហាញថា មានភ្ញៀវចេញដើរកម្សាន្តចំនួនជាង២៨ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងជាង ២ម៉ឺននាក់។
តែតួលេខនេះមានការថយចុះ ៣.៨៩ភាគរយ បើធៀបនឹងសប្ដាហ៍កន្លងទៅ។ បើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍ ការធ្លាក់ចុះនេះបណ្ដាលមកពីកត្តាអាកាសធាតុ ពោលគឺនៅតាមបណ្តារាជធានី-ខេត្តក្រុងមួយចំនួនមានភ្លៀងធ្លាក់ដោយកន្លែងនិងដោយអន្លើៗ។ ស្របគ្នានេះ ក្រសួងធនធានទឹកនិងឧត្តុនិយមបានប្រកាសថា តំបន់មាត់សមុទ្រកម្ពុជាអាចមានភ្លៀងធ្លាក់ជាប់ៗគ្នាចំនួនបួនថ្ងៃផងដែរ គឺពីថ្ងៃទី១១ ខែកក្ដដា ដល់ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ដែលទទួលបានទេសចរច្រើនជាងគេសម្រាប់សប្ដាហ៍នេះគឺ ខេត្តព្រះសីហនុ មានទេសចរជាង ៥ ម៉ឺននាក់ បន្ទាប់មកគោលដៅខេត្តសៀមរាបមានជាង ៤ម៉ឺ ននាក់ ចំណែកខេត្តបាត់ដំបងមានជាង ៤ម៉ឺននាក់ដែរ។