loader

ពលរដ្ឋជនជាតិភាគតិចរតនៈគិរីគ្រោងស្នើភាគីក្រុមហ៊ុន និងអាជ្ញាធរចុះដោះស្រាយដល់ទីតាំងដីធ្លីផ្ទាល់

រតនៈគិរី៖ ពលរដ្ឋជនជាតិភាគតិច ទំពួន នៅរតនៈគិរីគ្រោងស្នើភាគីក្រុមហ៊ុនជាំងលីដែលមានបញ្ហាដីធ្លីជាមួយពលរដ្ឋក្នុងភូមិកាហល ឃុំម៉ាលិក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មកដោះស្រាយបញ្ហាដីធ្លីដល់ទីតាំងភូមិពួកផ្ទាល់ ដោយពលរដ្ឋថាមិនមានថវិកាសម្រាប់ចំណាយនានា។ កញ្ញា មាស គឹមធួន រាយការណ៍ពីព័ត៌មាននេះ!

អ្នកការពារបរិស្ថានជាយូរឆ្នាំម្នាក់ដែរគឺលោក ឆន ផល្លា ពីបទផ្ដើមគំនិតក្នុងការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅលើភ្នំអាត ស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ នេះបើតាមការចុះផ្សាយរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ កាលពីថ្ងៃទី០៨ ខែកក្ដដាឆ្នាំ២០២២។

អង្គការ លីកាដូ រាយការណ៍បន្តថា ក្នុងចំណោមពួកគេទាំង៥នាក់ មានលោក ផល្លា ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ។ ហើយលោក ស៊ីថាន់ ញ៉ាន់ លោក ខាំ ម៉ាសូក លោក ឡាត់ ប្រាញ់ និងលោក ថ្វែ ហុក ដែលជាជនជាតិដើមភាគតិចទំពួន ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ។

អ្នកទាំងប្រាំ ត្រូវបានផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៥៦(៤) និងមាត្រា៦២(១) នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងមាត្រា២៨នៃក្រមព្រហ្មទណ្ឌ ។ ពួកគេបានជាប់ចោទ ក្នុងករណីពាក់ព័ន្ធនឹងកិច្ចប្រជុំមួយដែលអ្នកទាំងប្រាំបានចូលរួមក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងការពារដីធ្លី និងដីព្រៃរបស់ពួកគេ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើ។

រូបភាពពីហ្វេសប៊ុកលីកាដូ

ផ្អែកតាម លីកាដូ ដំបូងឡើយ ពួកគេមិនត្រូវបានចោទប្រកាន់ពីបទផ្ដើមគំនិតទេ ខណៈដែលបទចោទនេះទើបត្រូវបានប្ដូរនៅក្នុងការប្រកាសសាលក្រមនៅថ្ងៃទី០៨ កក្ដដា។ សម្រាប់ អង្គការលីកាដូ មើលឃើញថា អំឡុងពេលសវនាការពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ត្រូវបានលើកយកមកបង្ហាញដើម្បីគាំទ្រទៅលើបទចោទទាំងនេះទេ។
ទាក់ទងក្នុងរឿងនេះ ប្រធានលេខាធិការដ្ឋានរដ្ឋបាលខេត្តរតនៈគិរីប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២នេះថា ការសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងគ្រប់គ្រាន់មិនដូចការលើកឡើងរបស់អង្គការសង្គមស៊ីវិលនោះឡើយ។ តែយ៉ាងណាមន្រ្តីតុលាការខេត្តរតនៈគិរីរូបនេះ ជំរុញឱ្យជនជាប់ទោសទាំងអស់ដែលមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ និងមានភស្តុតាងដោះបន្ទុក គួរប្តឹងទៅតុលាការជាប់ខ្ពស់បន្តដើម្បីស្វែងរកយុត្តិធម៌។

បើតាមអង្គការ លីកាដូ ដដែរ លោក ផល្លា កំពុងស្ថិតក្រោមការជាប់ឃុំក្នុងពន្ធនាគារខេត្តរតនគិរី ចាប់តាំងពីពេលចាប់ខ្លួនលោកក្នុងខែកញ្ញា ឆ្នាំ២០២១ ។ បច្ចុប្បន្ន លោកកំពុងអនុវត្តទោសជាប់ពន្ធនាគារ ៥ឆ្នាំ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ដែលលោក ត្រូវបានសាលាដំបូងខេត្តរតនគិរី ផ្ដន្ទាទោសដោយមិនមានភស្តុតាងគ្រប់គ្រាន់ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ពីបទកាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ។ ចៅក្រម មិនបានបង្គាប់ឱ្យចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀតទេ ហើយសកម្មជននីមួយៗអាចប្ដឹងឧទ្ធរណ៍ មុនពេលសាលក្រមចូលជាស្ថាពរ ។

លោក ឆន ផល្លា បានចំណាយពេលជាង ១០ឆ្នាំ ក្នុងកិច្ចការពារព្រៃឈើ និងឃ្លាំមើលការបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងខេត្តរតនគិរី ៕

 

 

 

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x