en     km
en     km

ប្រេងសាំងធ្លាក់ថ្លៃ ៥៥០៛ និងប្រេងម៉ាស៊ូតធ្លាក់ថ្លៃ ៦០០៛/លីត្ររយៈពេល១០ថ្ងៃខាងមុខ

Share

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងដោយបញ្ចុះថ្លៃប្រេងសាំងធម្មតាចំនួន ៥៥០រៀល និងប្រេងម៉ាស៊ូតចំនួន ៦០០រៀលចាប់ពីថ្ងៃទី១១នេះ ដល់ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២២ ពោលគឺមានរយៈពេល ១០ ថ្ងៃខាងមុខទៀត។


យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជក់ថា រដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈពីតម្លៃ ៥៨០០ មកត្រឹម ៥២៥០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និងពី ៦២០០រៀលចុះមកត្រឹម ៥៦០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
សេចក្តីជូនដំណឹងរបស់ក្រសួងបញ្ជក់មូលហេតុនៃការបញ្ចុះថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូតថា ព្រោះដោយសារតម្លៃប្រេងលើទីផ្សារអន្តរជាតិបានធ្លាក់ចុះដែរ។
សូមបញ្ជក់ថា កាលពី ១០ ថ្ងៃមុននេះ តម្លៃប្រេងសាំងធម្មតាលក់រាយតាមស្ថានីយ៍ក្នុងប្រទេសកម្ពុជាមានតម្លៃ៥៨០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៦២០០រៀលក្នុងមួយលីត្រ៕

Share

Image
Image
Image