en     km
en     km

តំបន់មាត់សមុទ្រកម្ពុជាអាចមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៤ ថ្ងៃ

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១១ខែកក្ដដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងថា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្ដដា ពោលគឺរយៈពេល៤ថ្ងៃជាប់ៗគ្នាខាងមុខនេះ នឹងអាចមានភ្លៀងធ្លាក់នៅតំបន់មាត់សមុទ្រ ហើយផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅទឹកជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែក ផ្ទៃទឹកសមុទ្រវិញនឹងមានភ្លៀង និងខ្យល់ខ្លាំង បង្កឱ្យមានរលកសមុទ្រខ្ពស់ៗផងដែរ។

បើតាមក្រសួង អាកាសធាតុបែបនេះ គឺបណ្តាលមកពីកម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធ ITCZដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។ ស្របគ្នានោះ ក៏មានខ្យល់មូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជា ដែលអាកាសធាតុបែបនេះអាចបណ្តាលឲ្យមានផ្គររន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

 

 

Share

ព័ត៌មានទាក់ទង

Image