en     km
en     km

បូរីស ចនសុន លាលែងពីតំណែង ការប្រកួតប្រជែងនាយករដ្ឋមន្ត្រីបានចាប់ផ្ដើម

Share

បូរីស ចនសុន លាលែងពីតំណែង ការប្រកួតប្រជែងនាយករដ្ឋមន្ត្រីបានចាប់ផ្ដើម

ការប្រជែងតំណែងនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីបានចាប់ផ្តើមហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Boris Johnson លាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី០៧ ខែកក្ដដាម្សិលមិញ។ ការលាលែងរបស់លោក Boris Johnson នេះមិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺលោកបានបង្កហេតុផ្ទួនៗស្របពេលមន្រ្តីរដ្ឋាភិបាលក៏បានចុះចេញពីតំណែងហូរហែរផងដែរ។

ស្របពេលដែលលោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេងលាចេញពីតំណែងស្រាប់តែលោក Tom Tugendhat ជាសមាជិកសភាចុងក្រោយលេចមុខហាក់ចូលក្នុងសង្វៀនប្រកួតយកដំណែងនាយករដ្ឋមន្រ្តីនេះ ជាមួយបេក្ខជនផ្សេងៗទៀតគួរឱ្យចាប់អារម្មណ៍។
យ៉ាងណាលោក Johnson គ្រោងនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់មានអ្នកស្នងតំណែងថ្មីនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ សហសេវិក និងអ្នកនយោបាយប្រឆាំងជាច្រើនចង់ឱ្យលោក Johnson ចាកចេញឥឡូវនេះ បន្ទប់ពីលោកបានរៀបចំគណៈរដ្ឋមន្ត្រីរបស់លោករួចហើយ។
សមាជិកសភាមកពីបក្សអភិរក្សនិយមជិត ៦០ នាក់បានលាលែងពីដំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទាំងនៅសភាជាន់ខ្ពស់ និងថ្នាក់ទាប ដែលបង្កើនការសង្ស័យអំពីសមត្ថភាពរបស់រដ្ឋាភិបាល។


ថ្លែងទៅកាន់គណៈរដ្ឋមន្ត្រីដែលទើបតែងតាំងថ្មីរបស់លោក Johnson កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថា លោកនឹងមិនប្រើប្រាស់ពេលវេលាដែលនៅសល់របស់លោកដើម្បីធ្វើ “ការផ្លាស់ប្តូរទិសដៅសំខាន់ៗ” នោះទេ។
កាលវិភាគសម្រាប់ការប្រកួតប្រជែងថ្នាក់ដឹកនាំនឹងត្រូវបញ្ជក់នៅសប្តាហ៍ក្រោយ ហើយនាយករដ្ឋមន្ត្រីថ្មីត្រូវគេរំពឹងថានឹងចូលកាន់តំណែងនៅខែកញ្ញា។ ប៉ុន្តែតាមពិតការប្រកួតបានប្រព្រឹត្តទៅហើយ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសលោក Tugendhat បានចាប់ផ្តើមប្រកួតប្រជែងដំណែងដោយសរសេរក្នុងកាសែត Daily Telegraph កាលពីថ្ងៃសុក្រដោយសន្យាកាត់បន្ថយពន្ធ និង “ថាមពល និងគំនិតថ្មីៗ”។ អតីតទាហាន ដែលជាអ្នករិះគន់ដ៏លេចធ្លោមួយរូបរបស់លោក ចនសុន រូបនេះបាននិយាយថា “ខ្ញុំបានបម្រើនៅក្នុងជួរកងទ័ព ហើយឥឡូវនេះនៅក្នុងសភា។ ឥឡូវនេះ ខ្ញុំសង្ឃឹមថានឹងឆ្លើយតបចំពោះម្តងទៀតក្នុងនាមជានាយករដ្ឋមន្ត្រី” ។
អគ្គមេធាវីលោកស្រី Braverman បានបញ្ជាក់រួចមកហើយថា លោកស្រីនឹងឈរឈ្មោះ ខណៈអតីតរដ្ឋមន្ត្រី Brexit លោក Baker បាននិយាយថា គាត់កំពុងពិចារណា បន្ទាប់ពីមានក្រុមអ្នកគាំទ្រស្នើសុំអោយលោកប្រជែងដំណែងនាករដ្ឋមន្រ្តីនេះ។
BBC ប្រាប់ឲ្យដឹងថា លោក Sajid Javid អតីតលេខាធិការសុខាភិបាល និងជាលេខាធិការដឹកជញ្ជូន Grant Shapps ដែលទាំងពីរនាក់បានបះបោរប្រឆាំងនឹងលោក Johnson ក៏កំពុងពិចារណាចូលក្នុងសង្វៀនប្រកួតដំណែងនាករដ្ឋមន្រ្តីផងដែរ។
មានបេក្ខជនច្រើនផ្សេងទៀតត្រូវបានគេរំពឹងថានឹងចូលរួមដែរដូចជារដ្ឋមន្ត្រីការបរទេស Liz Truss អតីតអធិការបតី Rishi Sunak និងអតីតរដ្ឋមន្ត្រីការបរទេស Jeremy Hunt ៕

Share

ព័ត៌មានទាក់ទង

Image