en     km
en     km

ព្រឹទ្ធសភា​ប្រកាស​ឱ្យ​មន្ត្រី​របស់​ខ្លួន​ ត្រៀម​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

Share

រូបភាពពីគេហទំព័រព្រឹទ្ធសភា
រូបភាពពីគេហទំព័រព្រឹទ្ធសភា

ភ្នំពេញ៖ ព្រឹទ្ធសភា​កម្ពុជា​បាន​ប្រកាស​ឱ្យ​មន្ត្រី​របស់​ខ្លួន​ រៀបចំ​ឯកសារ​ទ្រព្យសម្បត្តិ​ និង​បំណុល​ ដើម្បី​ត្រៀម​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​

​យោង​តាម​លិខិត​ជូនដំណឹង​របស់​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រឹទ្ធសភា​ ចុះហត្ថលេខា​ ដោយ​លោក​ ជា​ ជេ​ដ្ឋ​
ជា​ប្រធាន​ នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ឱ្យ​ដឹង​ថា​ ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រឹទ្ធសភា​ ដែល​ជាប់​កាតព្វកិច្ច​ ត្រូវ​ត្រៀម​រៀបចំ​បំពេញ​ឯកសារ​ ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ ដើម្បី​បញ្ជូន​ទៅ​លេខាធិការដ្ឋាន​នៃ​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​ ព្រឹទ្ធសភា​ ឬ​ទៅ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ហើយ​មិន​ឱ្យ​ហួស​ ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​។​

លិខិត​ជូនដំណឹង​ដដែល​នោះ​ បានឱ្យ​ដឹង​បន្ថែម​ថា​  មន្ដ្រី​នៃ​ព្រឹទ្ធសភា​ ដែល​ជាប់​កាតព្វកិច្ច​ទាំងនោះ​ គឺ​រាប់​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ​ និង​រួម​ទាំង​ជាម​ន្ដ្រី​ដែល​ធ្លាប់​បាន​អនុវត្ត​ ការ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ កាលពី​ឆ្នាំ​២០១៤​ ប៉ុណ្ណោះ​  ដែល​នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​តាម​របប​ពីរ​ឆ្នាំ​ម្ដង​។​

លិខិត​ជូនដំណឹង​ឱ្យ​ដឹង​ដែរ​ថា​ មន្ដ្រី​ជាប់​កាតព្វកិច្ច​ទាំងអស់​ អាច​ស្វែងរក​ទម្រង់​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ តាម​រយៈ​លេខាធិការដ្ឋាន​នៃ​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ​ ព្រឹទ្ធសភា​ ឬ​អាច​ទាញ​យក​ចេញពី​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឬ​គេហទំព័រ​ព្រឹទ្ធសភា​ផ្ទាល់​៕

Share

Image
Image
Image