en     km
en     km

នាយករដ្ឋមន្រ្តីហាមកីឡាករមិនឱ្យប្រើសារធាតុជំនួយកម្លាំងក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដាក់បម្រាមដល់អត្តពលិកដែលត្រៀមប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ដោយមិនឱ្យប្រើសារធាតុជំនួយកម្លាំងក្នុងការប្រកួតនោះឡើយ។ ការចេញបញ្ជាបែបនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សម្តេច ហ៊ុន សែន បានដាក់វិធានការជាមុនប្រាប់ដល់កីឡាការិនី កីឡាករ ដែលជាអត្តពលិកត្រៀមចូលរួមប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវគោរពច្បាប់នៃការប្រកួត និងហាមមិនឱ្យប្រើប្រាស់សារធាតុញៀនផ្សេងៗ ដើម្បីជំនួយកម្លាំងយកឈ្នះការប្រកួតនោះទេ។ សម្ដេចបានបញ្ជាក់ថា៉”

ការថ្លែងរបស់រាជរដ្ឋាភិបាលបែបនេះ​ ខណៈមុននឹងបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១១៦នាក់ ទៅប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។

បើតាមសម្ដេច កម្ពុជានឹងបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។

សូមជម្រាបថា ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ខណៈក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប ១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ។ ការប្រកួតលើកទី ១០ ឆ្នាំ២០១៩ ត្រូវបានប្រទេសហ្វីលីពិន ជាម្ចាស់ផ្ទះលុបចោល ក្រោមហេតុផលកូវីដ១៩ ទន្ទឹមការប្រកួតលើកទី១១នេះ ត្រូវប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តែត្រូ​វពន្យាពេលក្រោមហេតុផលដូចគ្នា ទើបការប្រកួតតម្រូវទៅកាន់ប្រទេសឥណ្ឌូនេស៊ី៕

Share

Image
Image
Image