en     km
en     km

ប្រទេសសង្ហបូរីថាបុរសម្នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល២ខែសម្រាប់ការថតវីដេអូអាក្រាតកាយ

Share

សិង្ហបុរី៖ តាមសេចក្ដីរាយការរបស់សារព័ត៌មានCNA នៃប្រទេសសង្ហបូរីថាបុរសម្នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល២ខែកាលពីថ្ងៃអង្គារ (ទី 5 ខែកក្កដា) សម្រាប់ការថតវីដេអូអាក្រាតកាយរបស់អតីតមិត្តស្រីរបស់គាត់ជាមួយនឹងកាមេរ៉ាបង្កប់នៅក្នុងបន្ទប់ដែលពួកគេធ្លាប់នៅជាមួយគ្នា។

បុរស​វ័យ​៤៨​ឆ្នាំ​​បាន​សារភាព​​កំហុស​​​ពី​បទ​ប្រមាថ​ភាព​ថ្លៃថ្នូរ​របស់​ស្ត្រី។ ការចោទប្រកាន់ស្រដៀងគ្នាចំនួនពីរផ្សេងទៀតត្រូវបានពិចារណាសម្រាប់ការកាត់ទោសនេះ។

អត្តសញ្ញាណរបស់ជនរងគ្រោះត្រូវបានការពារ ហើយឈ្មោះរបស់បុរសជាប់ចោទក៍មិនត្រូវបានផ្សព្វផ្សាយដែរព្រោះអាចនាំឱ្យមានការបង្ហាញអត្តសញ្ញាណជនរងគ្រោះ។

តុលាការ​បានស្រាវជ្រាវដឹងថា បុរសល្មើស​និង​មិត្ត​ស្រី​របស់​គាត់​បាន​បែក​គ្នា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩ ហើយ​គាត់​បាន​រើ​ចេញ​ពី​បន្ទប់​ដែល​ពួក​គេនៅ​រួម​គ្នា​។ ប៉ុន្តែ​បុរសនោះ​នៅ​តែ​អាច​ចូល​ទៅ​ក្នុង​បន្ទប់​បាន ខណៈ​គាត់​ដឹង​លេខ​សម្ងាត់​សម្រាប់​ចាក់សោ។

នៅខែតុលា ឆ្នាំ 2019 គាត់បានដំឡើងកាមេរ៉ា pinhole នៅក្នុងបន្ទប់។ គាត់​បាន​លាក់​កាមេរ៉ា​ក្នុង​​អីវ៉ាន់ ដោយ​គ្រប​វា​ជាមួយ​នឹង​ក្រដាស​ខ្មៅ​ដែល​​គេ​ប្រើ​ដើម្បី​ការពារ​​ឥវ៉ាន់ពីធូ​លី​ដី​ហុយលើ។

ជនរងគ្រោះបានរកឃើញកាមេរ៉ានៅក្នុងខែវិច្ឆិកា ឆ្នាំ 2019 នៅពេលដែលនាងខ្ចប់អីវ៉ាន់របស់នាង។ នាង​បាន​មើល​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ាតូចបង្កប់ក្នុងឥវ៉ាន់ ហើយ​នាងបាន​ដឹង​ថា​មាន​វីដេអូ​ខ្លះថត​អាក្រាត​កាយ​របស់នាង​ ។

រដ្ឋអាជ្ញារង Ng Shao Yan បានចោទប្រកាន់និងស្នើសុំផ្ទន្ទាទោសបុរស់នោះរយៈពេល 2 ខែ ដោយសារគាត់បានប្រើប្រាស់បច្ចេកវិទ្យា ថតនិងចែកចាយវីដេអូអាក្រាតកាយ។

មេធាវីការពារក្តីជនជាប់ចោទគឺលោក Chung Ting Fai បានស្នើសុំតុលាការឱ្យដាក់ពន្ធនាគារកូនក្ដីរបស់លោករយៈពេល តែ4 សប្តាហ៍(១ខែ)ដោយលើកហេតុផលថាកូនក្តីរបស់គាត់ត្រូវបានជំរុញដោយការចង់ដឹងចង់ឃើញ និងការច្រណែនចំពោះទំនាក់ទំនងបែកបាក់របស់គាត់ជាមួយជនរងគ្រោះ។

លោក Chung បានប្រាប់តុលាការថា កូនក្តីរបស់គាត់ និងជនរងគ្រោះបានរស់នៅជាមួយគ្នាអស់រយៈពេលប្រាំពីរឆ្នាំ ហើយបានធ្វើដំណើរទៅប្រទេសចិន ដើម្បីជួបឪពុកម្តាយរបស់គ្នាទៅវិញទៅមក ហើយកូនក្តីរបស់គាត់មានបំណងចង់រៀបការជាមួយនាង។

លោក ឆាយ យឿន ហ្វាត ចៅ​ក្រម​សាលា​ដំបូង​​បាន​មាន​ប្រសាសន៍​ថា ទង្វើ​របស់​បុរស​រូប​នេះគឺ​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​របស់​ជន​រង​គ្រោះ។

Share

Image
Image
Image