en     km
en     km

លោក ឃឹម ហ្វីណង់ មិនអនុញ្ញាតឱ្យមានចរាចរលក់សាច់ឆ្កែនៅស្រុកបន្ទាយស្រី

Share

សៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប បានហាមជាដាច់ខាតមិនឱ្យមានទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មលក់សាច់ឆ្កែគ្រប់រូបភាពនៅស្រុកបន្ទាយស្រី ទីដែលលោកប្រឹងប្រែងអភិវឌ្ឍន៍ស្រុកមួយនេះក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ។

ការបញ្ជាក់របស់លោកអភិបាលស្រុកបន្ទាយស្រី ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២នេះ បន្ទាប់ពីលោកមើលឃើញថា ជំនួញសាច់ឆ្កែក្នុងស្រុកបន្ទាយស្រីគឺធំជាងគេបើធៀបទៅនឹងស្រុកផ្សេងៗនៃខេត្តទេសចរប្រវត្តិសាស្រ្តសៀមរាបអង្គរ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់។

 

លោកអភិបាលស្រុកបន្ទាយស្រីវ័យក្មេងរូបនេះ មិនលាក់លៀមឡើយ ដោយលោកបង្ហាញច្បាស់ៗថាក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រីមានទីតាំងប្រមូលទិញសត្វឆ្កែរស់ពីបណ្តាស្រុកផ្សេងៗមកស្តុកទុកជាច្រើនកន្លែង ហើយក៏ជាកន្លែងផ្គត់ផ្តង់បន្តសត្វឆ្កែរស់និងសាច់ឆ្កែទៅតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជាផងដែរ។

លោកសង្កាត់ធ្ងន់ថា ការជួញដូរសាច់ឆ្កែនេះធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុក ដែលនេះជាមូលហេតុធ្វើឱ្យរដ្ឋបាលស្រុកបន្ទាយស្រីឈានទៅបិទរបរលក់ដូរសាច់សត្វស្មោះត្រង់នឹងម្ចាស់មួយនេះ។

សូមរំលឹកថា កាលពី​ថ្ងៃទី​ ៦ ខែ ​កក្កដា ឆ្នាំ​ ២០២០  មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​ធ្លាប់បានចេញ​សេចក្ដី​ជូន​ដំណឹងដោយ​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​​ចំពោះ​អាជីវករ​ទាំងឡាយ​ណា​ដែល​បន្ត​ការធ្វើ​អាជីវកម្ម ទិញ លក់ និង​ពិឃាតសត្វ​ឆ្កែ ដោយ​គ្មាន​ការអនុញ្ញាត ​ព្រោះទង្វើនេះធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​៕

 

 

Share

ព័ត៌មានទាក់ទង

Image