en     km
en     km

ក្រុមអង្គការសង្គមស៊ីវិលធ្វើការទាក់ទងនឹងស្រ្ដីមើលឃើញអំពើហិង្សាធ្ងន់ធ្ងរលើស្ត្រីនៅតែកើតមាន

Share

ក្រុមអង្គការសង្គមស៊ីវិលធ្វើការទាក់ទងនឹងការលើកកម្ពស់ស្រ្តីយល់ឃើញថា អំពើហិង្សាលើស្ត្រីនៅតែបន្តកើតមាន ក្នុងរូបភាពប្លែកៗ និងកាន់តែធ្ងន់ធ្ងរឡើង។ ការលើកឡើងបែបនេះត្រូវធ្វើឡើងក្នុង«វេទិការស្ត្រីប្រចាំខែ» របស់វិទ្យុស្រ្តីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

 

 

លោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិមនុស្ស និងកុមារនៃសមាគម អាដហុក  ថ្លែងថា អំពើហិង្សា នៅតាមប្រព័ន្ធផ្សព្វផ្សាយមានរូបភាពកាន់តែធ្ងន់ធ្ងរ និងអាក្រក់ជាងមុន។ លោកស្រីសង្កត់ថា មានរកណីហិង្សាបាញ់សម្លាប់ស្រ្តី ដែលដើមឡើយមានតែជនជាតិខ្មែរ ប៉ុន្តែថ្មីៗនេះ ក៍មានករណីសម្លាប់ស្រ្តីជាជនបរទេស ដែលរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាផងដែរ។

«រូបនេះ ជារូបភាពថ្មី ប្លែក។ ហើយតាមប្រព័ន្ធអនឡាញនេះ យើងក៏ឃើញមានរូបភាពថ្មីដែរ ដែលស្ត្រីខ្លះគាត់ហ៊ានលើកឡើងពីបញ្ហាក្នុងគ្រួសាររបស់គាត់ ហ៊ានលើកឡើងនូវអ្វីដែលជាកង្វល់នៅក្នុងចិត្តរបស់គាត់។ ហើយស្ត្រីខ្លះដែលគាត់មិនមែនជាអ្នកដែលរងគ្រោះដោយអំពើហិង្សាទេ ប៉ុន្តែគាត់ លើកឡើងនូវអ្វីដែលគាត់បានមើលឃើញពីបញ្ហាក្នុងសង្គម បញ្ហាអ្នកជិតខាង បញ្ហាដែលមានហិង្សាទូទៅនៅក្នុងសង្គម។ ចឹងគាត់ហ៊ានលើកឡើងហើយ គាត់ហ៊ានលើកពីចំណុចអវិជ្ជមានក្នុងហ្នឹង គាត់បង្ហាញពីចំណុចអវិជ្ជមានឱ្យមានការកែប្រែទៀត។»

ទាក់ទងអំពើហិង្សាលើស្ត្រីនេះដែរ លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានមើលឃើញថា អំពើហិង្សាលើស្ត្រីនៅតែធ្ងន់ធ្ងរ និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកធ្វើការលើកកម្ពស់ស្ត្រីរូបនេះ បានបន្ថែមទៀតថា ជនរងគ្រោះជាស្ត្រីត្រូវបានបាញ់សម្លាប់ដោយប្តីពួកគេត្រូវបានគេដឹងថាមានទំនាស់ក្នុងគ្រួសារតិចតួច។

 

«ព្រោះអីធ្ងន់ធ្ងរ សូម្បីតែក្នុងខែនេះ ១ មានស្ត្រី [ត្រូវបាន]សម្លាប់ច្រើន។ ក្រៅពីសម្លាប់ហ្នឹង យើងឃើញមានស្ត្រីមានប្តីជាទាហ៊ាន គម្រាមបាញ់សម្លាប់ យកជ័រកៅស៊ូលក់យកលុយម្នាក់ឯង។ ដេញប្រពន្ធចេញពីផ្ទះ មិនឱ្យប្រពន្ធទទួលភោគផល។  យើងឃើញមានប្រពន្ធឧកញ្ញា ដែលចេញមកបង្ហាញនូវប្តីវ៉ៃជាំពេញខ្លួនអីចឹង។ យើងឃើញមានច្រើនមែនទែនហិង្សាក្នុងគ្រួសារ។»

ទោះជាយ៉ាងនេះក្ដី លោកស្រី ស ស៊ីណែត អគ្គនាយករងទទួលបន្ទុកវិស័យការពារច្បាប់នៃក្រសួងកិច្ចការនារី ថ្លែងថា អំពើហិង្សាទាក់ទងនិងយែនឌ័រនេះមិនមានច្រើនជាងមុនទេ ប៉ុន្តែដោយសារបច្ចប្បន្ននេះ យើងមានប្រព័ន្ធផ្សព្វទំនើបផង គួបផ្សំស្ត្រីមានការយល់ពីសិទ្ធរបស់ខ្លួនច្រើនផងនោះ ដូច្នេះទើបមានការបំបែកភាពស្ងៀមស្ងាត់ដោយមានការរាយការណ៍យ៉ាងទូលំទូលាយអំពីករណីឃាតកម្មទាំងនោះនៅតាមបណ្តាញសង្គម។

«ភាគច្រើននៃទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ របស់ស្ត្រី និងកុមារ បានបង្ហើបតាមប្រព័ន្ធផ្សព្វផ្សាយ។ ចឹងមិនមែនមានន័យថា អំពើហិង្សាហ្នឹងកើនឡើង ឬក៏ថយចុះទេ នៅពេលដែលយើងដឹងព័ត៌មានឱ្យបានច្រើន ឬទទួលបានព័ត៌មានឱ្យបានទូលំទូលាយ។ នេះប្រហែលមកពីទី១ គឺវិទ្យាសាស្ត្រនៃការផ្សាព្វផ្សាយរបស់យើង ក៏ដូចជាវិធីសាស្ត្រនៃការទទួលបានព័ត៌មានគឺមានលក្ខណៈកាន់តែទំនើប កាន់តែទំនើបទៅ។ ចឹងធ្វើឱ្យជនរងគ្រោះមួយចំនួនគាត់មិនមានអារម្មណ៍លាក់ទុក ឬក៏សម្ងំស្ងៀម។ គាត់ត្រូវតែបំបែកការស្ងៀមស្ងាត់នេះទៅតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការស្វែករកជំនួយអីផ្សេងៗ។»

ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២នេះ មានករណីសម្លាប់ស្ត្រីម្នាក់ពីអតីតសង្សារបស់ខ្លួននៅខេត្តសៀមរាបនិងមានករណីដាច់ដោយលែកមួយទៀតគឺនៅភ្នំពេញ ដែលប្ដីបានបាញ់សម្លាប់ស្ត្រីជាអតីតភរិយាដោយបានបន្សល់កូនប្រុសតូចម្នាក់។ ករណីស្រដៀងគ្នានេះដែរ បានកើតឡើងនៅខេត្តប៉ៃលិន ដោយបុរសជាជនថៃបានសម្លាប់ប្រពន្ធជាជនជាតិថៃដូចគ្នា។ក្រៅពីអំពើហិង្សាធ្ងន់ធ្ងដល់អាយុជីវិត ក៍នៅមានអំពើហិង្សាផ្លូវភេទ ផ្លូវចិត្ត និងហិង្សាផ្នែកហិរញ្ញវត្ថុផងដែ៕

Share

ព័ត៌មានទាក់ទង

Image