en     km
en     km

ប្រមុខរាជរដ្ឋាភិបាលព្រមានចាត់វិធានការលើអ្នកយកជំងឺកូវីដ១៩មកបំពុលសង្គម

Share

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានចាត់វិធានការលើជនណាដែលបំពុលសង្គម ដោយផ្សេផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ១៩ ខណៈកម្ពុជាបច្ចប្បន្នពុំមានករណីស្លាប់ដោយសារកូវីដ១៩ទៀតទេ រយៈពេលជិត២ខែមកនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ថ្ងៃតែមួយនៃទិវាមច្ឆជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានចាត់វិធានការលើជនណាដែលបំពុលសង្គម ពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ការថ្លែងរបស់សម្ដេច នាយករដ្ឋមន្រ្តី បន្ទាប់ពីបានចាប់ខ្លួនអ្នកលេងបណ្ដាញសង្គម តីក តុក ម្នាក់នៅខេត្តត្បូងឃ្មុំ ដែលបានបង្ហោះវីដេអូ យករូបភាពអ្នកស្លាប់ដោយជំងឺកូវីដនៅខេត្តកោះកុង កាលពីពេលកន្លងទៅ មកបង្ហោះជាថ្មី ដោយសម្ដេចបញ្ជាក់ថា នេះជាការបំពុលមួយតាមបណ្ដាញសង្គម ខណៈកម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដតាំងពីខែមេសាមកម្លេះ។

សម្ដេច ហ៊ុន សែនបានថ្លែងថា

តាមសម្ដេចហ៊ុន សែន បុគ្គលដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហៅថា អ៊ូខុងជាសមាជិកគណៈបក្សភ្លើងទៀន រស់នៅក្នុងភូមិជើងអង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជននេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្ដេចនាយករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា

គួរជម្រាបថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញករណីជំងឺកូវីដ១៩ ចំនួន៣នាក់ និងមិនមានករណីស្លាប់នោះទេ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង