loader

ប្រជាជនស្រីលង្កាកំពុងតស៊ូនឹងវិបត្តិខ្វះប្រេង

ប្រជាជនស្រីលង្កាកំពុងតស៊ូនឹងវិបត្តិខ្វះប្រេង
កូឡុំបូ៖ ប្រជាពលរដ្ឋស្រីលង្កាក្នុងនោះមានបុគ្គលិកមន្រ្តីរាជការផងដែរ បានចេញមកតវ៉ាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ និងវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពីប្រទេសដែនដោះមួយនេះធ្លាប់បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩រួចមកហើយនោះ។
(លោក ជុំ កត់ឧត្តម រាយការណ៍ពីព័ត៌មាននេះ)

វេជ្ជបណ្ឌិតស្រីលង្កា និងបុគ្គលិកពេទ្យផ្សេងទៀត ក៏ដូចជាគ្រូបង្រៀនចុះដើរតាមផ្លូវនៅថ្ងៃពុធទី២៩ ខែមិថុនា ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះស្រាយកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CNA។
តាមCNAឱ្យដឹងបន្តទៀតថា បាតុកម្មនៅតាមដងផ្លូវជាច្រើនសប្តាហ៍ប្រឆាំងនឹងការដាច់ចរន្តអគ្គិសនី និងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យបានបណ្ដាលអោយមនុស្ស 9 នាក់ស្លាប់ និងប្រហែល 300នាក់ទៀតបានរងរបួស។

ព្រិត្តិការណ៍នេះបាននាំទៅដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជាបងប្រុសរបស់ប្រធានាធិបតី Gotabaya Rajapaksa ។
រដ្ឋាភិបាលស្រីលង្កានៅសល់ប្រេងឥន្ធនៈបន្តិចបន្តួចអាចប្រើប្រាស់បានប្រហែលមួយសប្តាហ៍កាលពីថ្ងៃអង្គារ បានរឹតបន្តឹងការផ្គត់ផ្គង់ដល់សេវាកម្មសំខាន់ៗដូចជារថភ្លើង ឡានក្រុង និងវិស័យសុខាភិបាលសម្រាប់រយៈពេលពីរសប្តាហ៍។
ប៉ុន្តែវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផ្សេងទៀតនិយាយថា ទោះបីជាពួកគេចាត់ទុកថាជាបុគ្គលិកសំខាន់ក៏ដោយ ក៏ពួកគេពិបាករកប្រេងដើម្បីសម្រាប់មធ្យោបាយធ្វើដំណើរទៅធ្វើការ។

រូបស្រ្ដីម្នាក់ចាំទិញប្រេងសម្រាប់ធ្ធើម្ហូប
លោក H M Mediwatta ជាមន្រ្តីសហជីពគិលានុបដ្ឋាយិកាដ៏ធំបំផុតមួយរបស់ប្រទេសស្រីលង្កា All Island Nurses Union បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាស្ថានភាពដែលមិនអាចទៅរួច រដ្ឋាភិបាលត្រូវតែផ្តល់ឱ្យយើងនូវដំណោះស្រាយមួយ” ។
វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ 1948 និងបន្ទាប់ពី COVID-19 បានវាយលុកសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍និងប្រាក់ចំណូលពីពលករក្រៅប្រទេស។
ប្រទេសដែនកោះមួយនេះដែលមានប្រជាជនចំនួន 22 លាននាក់ស្ទើរតែអស់ប្រាក់បំរុងប្តូរប្រាក់បរទេសដែលអាចប្រើប្រាស់បានក្នុងការនាំចូលសម្ភារៈសំខាន់ៗរួមមានម្ហូបអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈជាដើម ។
ជាមួយនឹងការកើនឡើងនៃវិបត្តិនេះ មានមនុស្សជាច្រើនត្រូវបានជាប់ឃុំ ដោយព្យាយាមរត់ភៀសខ្លួនចេញពីប្រទេសតាមទូក។
រដ្ឋមន្ត្រីថាមពល Kanchana Wijesekera កាលពីថ្ងៃអង្គារបានជួបជាមួយ Saad Sherida Al-Kaabi រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសកាតា និងជានាយកប្រតិបត្តិនៃថាមពលកាតាក្នុងការដេញថ្លៃដើម្បីធានាបាននូវឥន្ធនៈ។Wijesekera ក៏បានស្វែងរកកម្ចីមូលនិធិកាតាសម្រាប់ការអភិវឌ្ឍន៍ប្រទេសស្រីលង្កាផងដែរ។
រដ្ឋមន្ត្រីស្រីលង្កាម្នាក់ទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅចុងសប្តាហ៍នេះដើម្បីស្វែងរកកិច្ចព្រមព្រៀងថាមពល។
លោកប្រធានាធិបតី Rajapaksa បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានសន្យាផ្តល់ប្រាក់ចំនួន 20 លានដុល្លារសម្រាប់ប្រទេសស្រីលង្កា ដើម្បីចិញ្ចឹមកុមារជាង 800,000នាក់(ប៉ែតសិបម៉ឺននាក់) និងស្ត្រីមានផ្ទៃពោះចំនួន 27,000នាក់(២ម៉ឺន៧ពាន់នាក់) និងម្តាយបំបៅដោះកូនសម្រាប់រយៈពេល 15 ខែខាងមុខនេះ។
ក្រុមហ៊ុនវិនិយោគអាស៊ី ស៊ីឃ្យួរឹធី(Asia Securities) បាននិយាយថា កង្វះខាតប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត ជាកង្វល់ដ៏ធំសម្រាប់ពេលខាងមុខ។
សេដ្ឋកិច្ចស្រីលង្កាអាចធ្លាក់ចុះពី 7,5 ភាគរយទៅ 9,0 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ធៀបនឹងការព្យាករណ៍ពីមុនដែលថានឹងធ្លាក់ចុះប្រហែល 5,5 ភាគរយ។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អង្គការមួយរកឃើញថាការមិនដំឡើងពន្ធបារីខ្ពស់ធ្វើឱ្យអ្នកជក់បារីនៅតែច្រើន

ភ្នំពេញ៖ អង្គការចលនាសុខភាពកម្ពុជាហៅកាត់ថា CMH[...]

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia អបអរខួប ១ឆ្នាំនៅកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២​ &[...]

ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី កើនឡើង២.១ ពាន់លានដុល្លារ នៅ៦ខែដើមឆ្នាំ២០២២នេះ

ភ្នំពេញ៖ ៦ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x