loader

រដ្ឋមន្ត្រីពីរក្រសួងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមក្នុងយុទ្ធនាការឆ្ពោះទៅ SEA Games-ASEAN Para Games ២០២៣

ក្នុងវេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅ SEA Games-ASEAN Para Games ២០២៣ នៅពហុកីឡដ្ឋានជាតិមរតក តេជោ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្ត្រីព័ត៌មានបានជំរុញឱ្យអ្នកសារព័ត៌ មានចូលរួមបំផុសការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា។

វេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយស្តីពីដំណើរឆ្ពោះទៅ SEA Games-ASEAN Para Games ២០២៣ ធ្វើនៅពហុកីឡ ដ្ឋានជាតិមរតកតេជោ។

 

 ក្នុងវេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅ SEA Games-ASEAN Para Games ២០២៣ នៅពហុកីឡ ដ្ឋានជាតិមរតក តេជោ កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះ រៀបចំឡើងក្នុងគោលដៅផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយឱ្យ​អភិវឌ្ឍជំនាញខ្លួនឯង និងទំនាក់ទំនងកីឡាអន្តរជាតិ ដើម្បីបង្ហាញពីសមត្ថភាពរបស់កីឡាករម្នាក់ៗ។ លោកបន្ថែមថា បើសិនប្រជាជនពូកែលេងកីឡា មានន័យថាពួកគេជាមនុស្សមានវិន័យ មានភាពក្លាហាន ស្វាហាប់ មានសុខភាពល្អ បញ្ញាឆ្លាតវៃ និងរឹងមាំទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា​ ការចូលរួមរបស់សារព័ត៌ពិតជាមានភាពសំខាន់ណាស់ក្នុងវិស័យកីឡា។ លោករដ្ឋមន្ត្រីជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមលើកកម្ពស់ពីគុណតម្លៃរបស់កីឡាករដែលទទួលបានមេដាយ ដោយការផលិតជាអត្ថបទព័ត៌មាន តាមរយៈបទសម្ភាសជាមួយកីឡាករ កីឡាការិនី និងគ្រូបង្វឹក អំពីប្រវត្តិបុគ្គលនិងស្នាដៃរបស់កីឡាករ។

អ្នកចូលរួមក្នុងវេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅ SEA Games-ASEAN Para Games ២០២៣ នៅពហុកីឡ ដ្ឋានជាតិមរតកតេជោ។

 

បន្ថែមលើពីនេះ លោក ថោង ខុន បានអំពាវនាវម្ដងហើយម្ដងទៀតថា ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកសូមឱ្យរួមគ្នាត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅ SEA Games-ASEAN Para Games ២០២៣ កម្ពុជាបានបង្កើតឱ្យមានយុទ្ធនាការមួយចំនួន ក្នុងនោះមានយុទ្ធនាការទី១ គឺកីឡារស់ក្នុងសន្តិភាព យុទ្ធនាការទី២ ប្រជាជនម្នាក់លេងកីឡាមួយមុខអស់មួយជីវិត យុទ្ធនាការទី៣ កម្ពុជាស្អាត និងយុទ្ធនាការទី៤ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន៕

អត្ថបទដោយកញ្ញា លន់ សុបិន  

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កងទ័ពចុះជួយប្រមូលផលស្រូវរបស់ប្រជាពលខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់

យ៉ាងហោចណាស់កងទ័ពនិងកងរាជអាវុធហត្ថខេត្តបន្ទាយម[...]

លោក ហ៊ុន ម៉ាណែត ៖ ស្វាគមន៍មតិរិះគន់ដោយសុចរិតតែមិនទទួលការប្រឌិតក្នុងចេតនាទុច្ចរិតករណីភ្នំតាម៉ៅ

ក្នុងឃ្លីបវីដេអូចំនួន១៧នាទីនេះ លោក ហ៊ុន ម៉ាណែ[...]

សម្តេច ស ខេង លើកឡើងថាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x