en     km
en     km

​ការ​ព្រួយ​បារ​ម្ម​ណ៍​របស់​អាជីវករ​ពេល​គ្មាន​ពិធីបុណ្យ​អុំទូក​

Share

neak-roim-kbal-took-cover
រូបតំណាង

​ប្រទេស​កម្ពុជា​តែង​ប្រារ​ព​ពិធីបុណ្យ​អុំទូក​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ពិធីបុណ្យ​អុំទូក​ ដោយ​លើក​ហេតុផល​ផ្សេងៗ​គ្នា​។​ ដោយឡែក​នៅ​ក្នុងឆ្នាំនេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្អាក​ពិធីបុណ្យ​អុំទូក​ដែរ​ ដោយ​លើក​ហេតុផល​ថា​ ទឹកទន្លេ​ចតុមុខ​រាក់​ ហើយ​ប្រទេស​កម្ពុជា​មាន​ភាពរាំងស្ងួត​ ទើប​រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នក​លក់ដូរ​ភេសជ្ជៈ​ និង​នំចំណី​នៅ​មុខ​វាំង​ បាន​សម្តែង​ពី​កង្វល់​របស់​ខ្លួន​ ខណៈ​ពិធីបុណ្យ​ដែល​ទាក់ទាញ​មនុស្ស​ច្រើន​កុះករ​កម្សាន្ត​សប្បាយ​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ទៅ​វិញ​ ។​

​អ្នក​ប្រកប​របរ​លក់ដូរ​តិចតួច​នៅ​តាម​មាត់ទន្លេ​ ខាង​មុខ​ព្រះ​បរមរាជវាំង​ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ប្រហាក់ប្រហែល​គ្នា​ ពេល​ដែល​បានដឹង​ថា​ រដ្ឋាភិបាល​បាន​ផ្អាក​ពិធីបុណ្យ​អុំទូក​សម្រាប់​ឆ្នាំ​នេះ​ ។​

​អាជីវក​លក់​ភេសជ្ជៈ​នៅ​មុខ​ព្រះ​បរមរាជវាំង​មួយ​រូប​ អ្នកស្រី​ សុផល​ បាន​ថ្លែង​ពី​ក្តី​បារ​ម្ម​ណ៍​របស់​ខ្លួន​ ជុំវិញ​ការ​ផ្អាក​ពិធីបុណ្យ​អុំទូក​ថា​ អ្នកស្រី​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​ក្មេងៗ​ជំនាន់​ក្រោយ​មិន​បានដឹង​ពី​បុណ្យប្រពៃណី​ជាតិ​របស់​ខ្លួន​ បើ​រដ្ឋាភិបាល​ចេះ​តែ​ផ្អាក​ពិធីបុណ្យ​អុំទូក​ជា​បន្ត​បន្តា​ប់​ដូច​ឆ្នេះ​។​ «​រដ្ឋាភិបាល​គាត់​អត់​មាន​អុំទូក​ទេ​ អ៊ីចឹង​ខ្ញុំ​អត់ថា​ម៉េច​ទេ​ ព្រោះ​យើង​ជា​ប្រជារាស្ត្រ​ចឹ​ង​ ក៏​ប៉ុន្តែ​គ្រាន់តែ​ចង់​ថា​ បើ​គាត់​មួយ​ឆ្នាំ​អត់​អុំ​ មួយ​ឆ្នាំ​អត់​អុំ​ចឹ​ង​ យូរៗ​ខ្លាច​ភ្លេច​អស់​ទៅ​ ។​ ក្មេង​ដែល​វា​អត់​បាន​ចង​ចាំ​ដឹង​រឿង​បុណ្យប្រពៃណី​ខ្មែរ​យើង​។​

​អ្នកស្រី​បន្ត​ថា​ អ្នកស្រី​មិនជា​ព្រួយ​បារ​ម្ម​ណ៍​ខ្លាំង​ទៅ​លើ​ការ​លក់ដូរ​ប៉ុន្មាន​ទេ​ គ្រាន់តែ​ថា​ពេល​ដែល​មាន​ពិធីបុណ្យ​អុំទូក​ គាត់​អាច​លក់ដាច់​ច្រើន​ជាង​ពេល​មិន​មាន​ពិធីបុណ្យ​អុំទូក​។​

មានរ​បរជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​មួយ​រូប​ លោក​ វា​ ធន​ បាន​ឲ្យ​ដឹង​ថា​ លោក​ និង​មិត្តភក្តិ​ដែល​ជា​អ្នក​រត់​រ៉ី​ម៉ក​កង់​បីដូច​គ្នា​បាន​រំពឹង​ថា​ ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ លោក​នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​ពេល​ធម្មតា​ ដោយ​មាន​អ្នក​មក​ដើរ​លេង​ ទាំង​អ្នក​នៅ​ភ្នំពេញ​និង​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​ មក​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យ​ច្រើន​ ។​ តែ​ពេល​ដែល​លោក​ឮ​ថា​ ឆ្នាំ​នេះ​រដ្ឋាភិបាល​ផ្អាក​ពិធីបុណ្យ​អុំទូក​ លោក​ហាក់​មិន​មាន​ជំនឿ​ថា​ អ្វី​ដែល​លោក​រំពឹង​ទុក​នោះ​បាន​ដូច​បំណង​ឡើយ​។​
221110water-festival
​ជា​អ្នក​រត់​រ៉ី​ម៉ក​កង់​បី​មួយ​រូប​ទៀត​ លោក​ សុភា​ បាន​និយាយ​ថា​៖​ «​ឆ្នាំ​សង្ឃឹមថានឹង​បាន​រត់​(​កង់​បី​)​ ពេល​អុំទូក​ ដល់​ពេល​រដ្ឋាភិបាល​អត់​អុំទូក​វិញ​ អាហ្នឹង​ខ្ញុំ​មិនដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដែរ​ កម្រៃ​ដល់​អ៊ីចឹង​អន់​ថយ​តិច​ជាង​ឆ្នាំ​មុន​ ។​ ឆ្នាំ​មុន​ក៏​រក​មិនសូវ​បាន​ដែរ​ពេល​ថ្ងៃ​អុំទូក​ ព្រោះ​រដ្ឋាភិបាល​ផ្អាក​បី​បួន​ឆ្នាំ​ហើយ​ ដល់​ឆ្នាំ​២០១៤​បាន​អុំ​ តែ​អត់​សូវ​មាន​មនុស្ស​ ក៏​មិនសូវ​បាន​កម្រៃ​…»​។​

​អាជីវករ​លក់​ភេសជ្ជៈ​មួយ​រូប​ទៀត​ លោក​ សុ​ភ័​ណ​ បាន​និយាយ​ថា​ ពេល​មាន​ពិធី​បិ​ណ្យ​អុំទូក​លោក​អាច​លក់​បាន​កម្រៃ​ច្រើន​ជាង​ថ្ងៃ​ធម្មតា​។​ លោក​បាន​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល​ថា​ សូម​ឲ្យ​ឆ្នាំ​ក្រោយៗ​ឲ្យ​មាន​ពិធីបុណ្យ​ទូក​ឡើង​វិញ​ ដើម្បី​ឲ្យ​លោក​ និង​អាជីវក​ដទៃ​ទៀត​ បាន​លក់​អីវ៉ាន់​ដាច់​ផង​។​
«​ពេល​បុណ្យអុំទូក​អាច​លក់​បាន​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ បើ​ថា​ថ្ងៃ​ធម្មតា​លក់​បាន​តិចតួច​។​ មានអី​សំណូមពរ​ទៅ​រដ្ឋាភិបាល​អត់​ទេ​?​ សំណូមពរ​ថា​ឲ្យ​រដ្ឋាភិបាល​កុំ​ឲ្យ​ដូច​ឆ្នាំ​នេះ​ទៀត​ ឆ្នាំ​ក្រោយ​ឲ្យ​អុំទូក​ឲ្យ​គេ​លក់ដាច់​ផង​»​។​

​អ្នកលក់​នំចំណី​ម្នាក់​ទៀត​ កញ្ញា​ សា​រ៉ា​ន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ «​ពេល​អុំទូក​ហ្នឹង​លក់ដាច់​ច្រើន​ជាង​ពេល​ធម្មតា​ទេ​?​ លក់ដាច់​ជាង​ ខ្លះ​គេ​ស្ងោរ​លក់​ថ្ងៃ​ ហើយ​ ដល់​ពេល​យប់​លក់ដាច់​ទៅ​ស្ងោរ​លក់​ទៀត​ លក់ដាច់​ ។​ សំនូមពរ​ឲ្យ​រ​ដ្ឋា​យ៉ាងម៉េច​?​ សុំ​ឲ្យ​អុំ​រាល់​ឆ្នាំ​»​។​

​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ប្រទេស​កម្ពុជា​ និង​ជាប់​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដែល​មាន​តាំង​តែ​ពី​យូរលង់​ណាស់​មក​ហើយ​ ហើយ​ពិធីបុណ្យ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ តាម​ប្រតិទិន​ចន្ទគតិ​ ត្រូវ​នឹង​ថ្ងៃ​១៥​កើត​ ពេញ​បូរ​មី​ ខែអស្សុជ​ ។​ នៅ​កម្ពុជា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​មាន​រយៈពេល​បី​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​១៤​កើត​ខែអស្សុជ​ ដល់​ថ្ងៃ​១​រោច​ ខែ​ក​ក្ដិក​៕​

Share

Image
Image
Image