loader

អង្គការ HEIFER ប្រគល់ត្រាក់ទ័រដល់សហគមន៍កសិកម្មជំរុញកសិករបង្កើនផលិតភាពការងារ

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២នេះ អង្គការហេហ្វឺអន្តរជាតិកម្ពុជា(HEIFER) បានប្រគល់ត្រាក់ទ័រចំនួន២ គ្រឿងដល់ប្រជាកសិករក្នុងសហគមន៍កសិកម្មក្នុងខេត្តស្វាយរៀងចំនួន ២គ្រឿង និងមួយគ្រឿងទៀតអង្គការនឹងប្រគល់ជូននៅថ្ងៃទី២២ ខែមិថុនាខាងមុខនេះដល់សហគមន៍កសិកម្មក្នុង​ខេត្តបាត់ដំបង។

ការផ្តល់ត្រាក់ទ័រដល់កសិករនេះ ជាផ្នែកមួយដើម្បីជំរុញការបង្កើនការងារដល់កសិករអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ ដែលសកម្មភាពនេះជាផ្នែកមួយនៃគម្រោង“សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា”។

ត្រាក់ទ័រនេះតម្លៃជាង ២ម៉ឺន ៨ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿងដែលសហគមន៍កសិកម្មត្រូវចំណាយប្រាក់បដិភាគចំនួន៤០%។

 

បើតាមលោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជាឱ្យដឹងបន្ថែមថា កសិករក្នុងសហគមន៍កសិកម្មនឹងអាចយកត្រាក់ទ័រនេះទៅភ្ជួររាស់ដីស្រែចំការបង្កបង្កើនផល។ មួយទៀតអាចជួលត្រាក់ទ័រនេះដល់អ្នកដទៃដើម្បីយកកម្រៃបន្ថែមចូលសហគមន៍ផងដែរ។ មួយវិញទៀតលោក សារ៉េត ឱ្យដឹងថា ការផ្តល់ត្រាក់ទ័រនេះក៏ជាផ្នែកមួយដើម្បីទាក់ទាញយុវជនឱ្យចាប់អារម្មណ៍លើវិស័យកសិកម្មតាមរយៈការបញ្ចូលគ្រឿងបច្ចេកវិទ្យាទំនើបក្នុងសង្វាក់ផលិតកម្មប្រចាំថ្ងៃ។

លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា(ឈរខាងស្តាំពាក់វ៉ែនតា)។

 

លោកបណ្ឌិត ញ៉ែម សារ៉េត បានកត់សម្គាល់សម្តីរបស់ប្រជាកសិករដែលបានថ្លែងក្នុងពិធីកាលពីព្រឹកមិញថា កសិករបានសម្តែងក្តីរីករាយយ៉ាងខ្លាំងពេលបានទទួលត្រាក់ទ័រពីអង្គការហេហ្វឺអន្តរជាតិកម្ពុជានៅថ្ងៃនេះ។ កសិករបន្ថែមថា ត្រាក់ទ័រនេះនឹងក្លាយជាចលករមួយជួយជំរុញការងារប្រចាំថ្ងៃកាន់តែងាយស្រួលនិងរហ័សទាន់ចិត្ត ពិសេលគ្រឿងចក្រមួយនេះនឹងក្លាយជាប្រភពចំណូលរបស់សហគមន៍មួយផ្នែកទៀតតាមរយៈការផ្តល់សេវាបន្ថែមដូចជាការជួលឈូសឆាយផ្លួវ ប្រឡាយទឹក និងហេដ្ឋានរចនាសម្ព័ន្ធនានាក្នុងសហគមន៍។

លោកបណ្ឌិត ញ៉ែម សារ៉េត កំពុងសាកល្បងបើកត្រាក់ទ័រ។

 

នាយកប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជាប្រាប់វិទ្យុស្រ្តីថា ត្រាក់ទ័រចំនួនពីរគ្រឿងដែលប្រគល់ជូនសហគមន៍កសិកម្មខេត្តស្វាយរៀងនៅព្រឹកមិញនេះមានតម្លៃជាង ២ម៉ឺន ៨ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿង។ ដោយឡែកត្រាក់ទ័រមួយគ្រឿងទៀតដែលគ្រោងប្រគល់ជូនសហគមន៍កសិកម្មខេត្តបាត់ដំបងនៅថ្ងៃទី២២ ខែមិថុនាខាងមុខមានតម្លៃជាង ៤ម៉ឺនដុល្លារ ដែលអង្គការ HEIFER បានចំណាយប្រាក់៦០%ក្នុងត្រាក់ទ័រនីមួយៗទិញជូនប្រជាសហគមន៍។

សូមបញ្ជាក់ថា ពិធីប្រគល់និងទទួលត្រាក់ទ័រនេះធ្វើឡើងនៅទីស្នាក់ការសហគមន៍កសិកម្ម ម៉ឺនជ័យសាមគ្គីស្វាយចេក នៅភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ការប្រគល់និងទទួលត្រាក់ទ័រនេះជាមួយនៃគម្រោង “សហគ្រាសកែច្នៃផលិតផលមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា” ។

ពិធីប្រគល់និងទទួលត្រាក់ទ័រ។

 

គម្រោងកម្មវិធីនេះនឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារកសិករប្រមាណ ១៥១,០៨៩ គ្រួសារ (គិតត្រឹមឆ្នាំ ២០២៦) ក្នុងខេត្តចំនួន ១១ ខេត្ត ដែលនឹងអាចបង្កើតប្រាក់ចំណូលបានច្រើនសម្រាប់គ្រួសារកសិករ រួមចំណែកដល់ការបង្កើនការផ្គត់ផ្គង់ស៊ុតមាន់ កូនមាន់ មាន់យកសាច់ និងសាច់មាន់កែច្នៃ និងវេចខ្ចប់ មាន់ស្រែខ្មែរនៅក្នុងស្រុក និងការកាត់បន្ថយការនាំចូលសាច់មាន់ពីប្រទេសជិតខាង។

ក្នុងនោះដែរ  អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានទទួលថវិកាជំនួយបន្ថែមចំនួន ៤៣១,៩៥០ ដុល្លារសហរដ្ឋអាមេរិកដោយមានចូលរួមបដិភាគពីសហគមន៍កសិកម្ម ដើម្បីប្រើប្រាស់សម្រាប់វិនិយោគទៅលើ៖

១. យានយន្តដឹកផលិតផលកសិកម្ម (non-cold chain trucks) ចំនួន ៣ គ្រឿង

២. ផ្សារសហគមន៍កសិកម្ម (Community Markets/Collection Centers) ចំនួន ១ កន្លែង

៣. ត្រាក់ទ័រចំនួន ៣ គ្រឿង

៤. ម៉ូតូចំនួន ១ គ្រឿង

៥. ឧបករណ៍បសុពេទ្យក្នុងសហគមន៍កសិកម្ម ចំនួន ១៤ នាក់

បច្ចុប្បន្នអង្គការហេហ្វឺកម្ពុជា បានទិញត្រាក់ទ័រចំនួន ៣ គ្រឿងសម្រាប់ផ្តល់ជូនសហគមន៌កសិកម្មចំនួន២ នៅខេត្តស្វាយរៀង និងចំនួន ១ នៅខេត្តបាត់ដំបង ៕

 

 

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីជាក្រុមប្រឹក្សាឃុំសង្កាត់ជាចលករជំរុញការអភិវឌ្ឍន៍មូលដ្ឋានល្អកាន់តែល្អប្រសើរ

អ្នកធ្វើការងារលើកិច្ចការបោះឆ្នោតយល់ថា នៅពេលមា[...]

គម្រោងរៀបចំផ្លូវរថភ្លើងក្រោមដីឬលើអាកាសដោះស្រាយការកកស្ទះ ស្ថិតនៅលទ្ធផលសិក្សាបឋម

ដោយមើលឃើញមានបញ្ហាកកស្ទះចរាចរណ៍ ក្រសួងសាធារណៈក[...]

ខេត្តបាត់ដំបងគ្រោងកែលំអអាកាសយានដ្ឋាននិងសំណង់សម័យអាណានិគម ដើម្បីទាក់ទាញទេសចរ

រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ខ្លួនគ្រោងកែល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x