en     km
en     km

២ទសវត្សរ៍ចុងក្រោយ​បរិមាណត្រីប្រាធំថយថុះជាង២០ម៉ឺនគីឡូក្រាម

Share

បរិមាណនេសាទត្រីប្រាធំថយចុះ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ចន្លោះពីជាង២៣ ម៉ឺនគីឡូក្រាម ក្នុងឆ្នាំ២០០០ មកត្រឹម ជាង៧ពាន់គីឡូក្រាម ក្នុងឆ្នាំ២០១៨ នៅក្នុងទន្លេមេគង្គ ខណៈក្រសួងបែរទៅអនុវត្ដការពង្រឹកវារីវប្បកម្ម។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

យោងតាមរបាយការណ៍ពីអង្គការ Wonder of the Mekong បានឱ្យដឹងថា បរិមាណនេសាទត្រីនៅរយៈពេល២ទសវត្សរ៍ចុងក្រោយបានថយចុះ  ខ្ទង់ជាង២០ម៉ឺនគីឡូក្រាម ពោលគឺជាង២០០តោន ចាប់តាំងពីឆ្នាំ២០០០ គិតមកត្រឹមឆ្នាំ២០១៨។ អង្គការ Wonder of the Mekong  បានបង្ហាញពីការសិក្សាថ្មីមួយដែលគាំទ្រដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានកត់ត្រានាពេលថ្មីៗនេះការថយចុះនៃបរិមាណ និងទំហំនៃត្រីប្រាធំ ដោយការវិភាគព័ត៌មានបានមកពីការចាប់ត្រីរយៈពេលវែង និងការតាមដានកូនត្រីល្អិតនៅក្នុងទន្លេសាប និងទន្លេមេគង្គក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះថា ការចាប់ត្រីសរុបប្រចាំឆ្នាំបានថយចុះពី ២៣៦,៩៥២គីឡូក្រាម ក្នុងរដូវនេសាទឆ្នាំ២០០០-២០០១ មកនៅត្រឹម ៧,២៩៣គីឡូក្រាមក្នុងរដូវនេសាទឆ្នាំ២០១៧-២០១៨ ។

យ៉ាងណា ត្រីប្រាធំ គឺជាប្រភេទត្រីប្រាដ៏សំខាន់នៅក្នុងទន្លេមេគង្គ និងគាំទ្រដល់ការនេសាទជាលក្ខណៈពាណិជ្ជកម្មដ៏សំខាន់មួយ។ អង្គការWonder of the Mekong រំលេចថា ប្រព័ន្ធទន្លេមេគង្គលើរបស់កម្ពុជាទំនងជាជម្រកចុងក្រោយបង្អស់លើពិភពលោករបស់ត្រីប្រាធំធម្មជាតិប្រភេទនេះ។ ទោះបីជាត្រីប្រាធំ ត្រូវបានវាយតម្លៃថាជា “ប្រភេទជិតផុតពូជ” ដោយបញ្ជីក្រហមរបស់ អង្គការIUCN ក៏ដោយ ក៏ស្ថានភាពនៃចំនួន របស់ពួកវានៅក្នុងប្រព័ន្ធមេគង្គកម្ពុជាមិនត្រូវបានគេដឹងច្បាស់នោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមពីអង្កការដដែល។

ក្រៅពី​បរិមាណនេសាទថយចុះ ប្រភពពីអង្គការអច្ឆិរិយភាពនៃទន្លេមេគង្គថា សូម្បីតែ ប្រវែងខ្លួនជាមធ្យមបានថយចុះពី ៣១ សង់ទីម៉ែត្រក្នុងឆ្នាំ ២០០១ មកនៅ ១៣ សង់ទីម៉ែត្រនៅឆ្នាំ ២០១៩ ។ បរិមាណដ៍ច្រើនសន្ធឹកសន្ធាប់នៃកូនត្រីល្អិតៗរបស់ត្រីប្រាធំ ក៏បានធ្លាក់ចុះផងដែរក្នុងអំឡុងពេលនេះ។ ម៉្យាងទៀតទឹកជន់ត្រូវបានគេរកឃើញថាមានទំនាក់ទំនង នឹងភាពសម្បូរហូរហៀនៃប្រភេទត្រីប្រាធំនេះ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស្រី វុឌ្ឍី បានប្រាប់វិទ្យុស្ដ្រីក្នុងរឿងថយចុះនៃត្រីក្នុងទន្លេមេគង្គថា ក្រសួងកំពុងជំរុញការអនុវត្តការពង្រីកវារីវប្បកម្ម ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។

បែបនេះក្ដី ក័អង្គការអច្ឆរិភាពនៃទន្លេមេគង្គការលើឡើងពីសិក្សានេះគូសបញ្ជាក់ថា ការគ្រប់គ្រងជលផល និងសកម្មភាពអភិរក្សប្រកបដោយប្រសិទ្ធភាពគឺចាំបាច់ដើម្បីរក្សាច្រករបៀងនៃការផ្លាស់ទី កន្លែងពងកូន លំហូរទឹក និងកូនត្រីល្អិតៗដែលរសាត់តាមដងទន្លេមេគង្គនិង ដើម្បីអភិរក្សចំនួនត្រីប្រាធំធម្មជាតិនៅក្នុងអាងទន្លេមេគង្គក្រោម៕

Share

ព័ត៌មានទាក់ទង

Image