en     km
en     km

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នលើមន្រ្តីប៉ូលីសប្រើហិង្សាលើកុមារីអាយុជាង១ឆ្នាំ

Share

ភ្នំពេញ៖ តំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប ចេញដីកាឃុំខ្លួនបណ្ដោះអាសន្នលើជនបង្កហេតុឈ្មោះ លក្ខណា វីរ:រិទ្ធ ជាមន្ត្រីនគរបាលឋានៈព្រិន្ទបាលទោ​ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ បន្ទាប់ពីមន្ត្រីនគរបាលខាងលើបានប្រើហិង្សាលើកុមាររីអាយុ ១៣ខែ ត្រូវជាកូនស្រីរបស់ប្រពន្ធជាមួយប្ដីមុន។

តាមការគូសបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបឱ្យដឹងថា មន្ត្រីប៉ូលីសរូបនេះ ត្រូវចោទប្រកាន់ពីបទ“ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា ២១៧ និងមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌ។ តាមរយ:បទចោទនេះ ជនត្រូវចោទអាចប្រឈមការជាប់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០លានរៀល ករណីរកឃើញថាបានព្រឹត្តិបទល្មើសមែននោះ។ បច្ចុប្បន្នជនត្រូវចោទ ត្រូវតុលាការបញ្ចូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារជ្រៀវ ខេត្តសៀមរាប។

សូមរំលឹកថា ករណីហិង្សាពីសំណាកមន្រ្តីប៉ូលីស វីរ:រិទ្ធ មកលើកុមារីកើតឡើងកាលពី១៨ ខែមីនា ឆ្នាំ២០២២។ បើតាមការបញ្ជាក់ពីអ្នកស្រី តាន់ សុខហ្គេច ជាម្តាយជនរងគ្រោះឱ្យដឹងថា ការប្រើប្រាស់ហិង្សាលើកូនស្រីខ្លួនពីសំណាក់ប្តីក្រោយនេះ កើតឡើងជាច្រើនដងមកហើយ ទើបអ្នកស្រីសម្រេចបង្ហោះរឿងនេះលើបណ្តាញសង្គមហ្វេសប៊ុក។

តាមរូបភាពដែលបានបង្ហោះបានបង្ហាញឱ្យឃើញពីស្នាមជាំជាច្រើនកន្លែងលើរាងកាយក្មេងស្រីដែលទើបមានអាយុត្រឹមតែ ១៣ខែរូបនោះ៕​

Share

ព័ត៌មានទាក់ទង

Image