en     km
en     km

យុវតី ឌី រុចារ្យសុជិនី ថ្លែងថា ដំណើរតាមកង់លើផ្លូវ ៦០០ គម ផ្តល់បទពិសោធន៍ថ្មីដល់ជីវិតនាង

Share

ជាការអបអរសាទរទិវាបរិស្ថានជាតិនិងអន្ដរជាតិ ដែលត្រូវនឹងថ្ងៃទី៥ ខែមិថុនា យុវជនមួយក្រុមមានគ្នា ២៥ នាក់ បានជិះកង់លើផ្លូវចម្ងាយ ៦០០ គីឡូម៉ែត្រ ទៅតាមខេត្តចំនួន ៥ ដោយចេញពីកំពង់ធំ ឆ្លងកាត់ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មុនពេលវិលត្រលប់មកកំពង់ធំវិញ។ ក្នុងចំណោមពួកគេ យុវតីម្នាក់ ឈ្មោះ ឌី រុចារ្យសុជិនី បាននិយាយថា រូបនាងទទួលបានបទពិសោធន៍ថ្មីៗក្នុងជីវិត ដោយមានទាំងភាពរីករាយនឹងសកម្មភាពជិះកង់ផង មានទាំងការសង្កេតឃើញបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ផង។ លោក ឡាក់ ច័ន្ទតារា បានសម្ភាសកញ្ញា ឌី សុចារ្យសុជិនី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់នាងបានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថានដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ការពារព្រៃឈើ ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ សូមអញ្ជើញស្ដាប់ដូចតទៅ

រូបភាពៈ ADHOC-Cambodia

 

Share

ព័ត៌មានទាក់ទង

Image