en     km
en     km

មន្ដ្រីវប្បធម៌អំពាវនាវស្នើវត្ថុបុរាណនៅប្រទេសអង់គ្លេសមកកម្ពុជាវិញ

Share

មន្ដ្រីវប្បធម៌នៃកម្ពុជា បានអំពាវនាវទៅកាន់ចក្រភពអង់គ្លេស ដែលត្រូវបានគេជឿថានៅសារមន្ទីរធំៗ មានវត្ថុបុរាណខ្មែរប្រមាណជា១០០ដុំ ឱ្យបញ្ជូនមកកម្ពុជាវិញ ដោយប្រុងប្រយ័ត្ន និងដោយការគោរព។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រតនសម្បត្តិវត្ថុបុរាណសំខាន់ៗជាច្រើន ត្រូវបានលួចចេញពីប្រាសាទនានារបស់កម្ពុជា។ នេះជាសម្ដីគូសបញ្ជាក់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៅក្នុងលិខិតផ្ញើជូនទៅកាន់សមភាគីអង់គ្លេស គឺលោកស្រី Nadine Vanessa Dorries ជាអ្នកនយោបាយជនជាតិអង់គ្លេសបម្រើការជារដ្ឋលេខាធិការសម្រាប់ឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា។លោកជំទាវរដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានដាក់សំណើរអំពាវនាវដល់រដ្ឋាភិបាលចក្រភពអង់គ្លេសឱ្យជួយបញ្ចូនវត្ថុបុរាណទាំងនោះត្រលប់មកកម្ពុជាវិញដោយប្រុងប្រយត្ន័ និងដោយការគោរព។ យ៉ាងណា សារមន្ទីអង់គ្លេសបាននិយាយថា ខ្លួននឹងពិចារណាតាមសំណើររបស់លោកជំទាវរដ្ឋមន្ដ្រី។ នេះបើផ្អែកទៅតាមសារព័ត៌មានអន្ដរជាតិBBC ដែលចុះផ្សាយអត្ថបទចំណងជើងថា ការតស៊ូយ៉ាងយូរដើម្បីយកមកវិញនូវកំណប់ទ្រព្យសម្បតិ្ដរបស់កម្ពុជា។សូមជម្រាបថា នៅសារមន្ទីរចក្រភពអង់គ្លេសមាន Victoria &Albert  និងBritish Museum ត្រូវបានគេជឿថាមានវត្ថុបុរាណខ្មែរប្រមាណជាង១០០ដុំ កំពុងរកឃើញនៅទីនោះ ទោះវត្ថុបុរាណខ្លះហាក់ស្ថិតនៅក្នុងឃ្លាំងក៏ដោយ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព៏ត៌មានអន្ដរជាតិដដែល ដោយបន្ដឱ្យដឹងថា មន្ដ្រីផ្នែកច្បាប់នៃក្រសួងវប្បធម៌កម្ពុជា បានលើកពីបំណែកវត្ថុបុរាណភាគច្រើននៅក្នុងសារមន្ទីរមិនមានអាជ្ញាបណ្ណនាំចេញទេ ដូច្នេះសារមន្ទីរជាប់ឈ្មោះក្នុងការទទួលទ្រព្យចោរកម្ម ត្រូវតែប្រគល់មកម្ពុជាវិញ ទោះជាសារមន្ទីរធំៗអះអាងថាពួកគេមិនទទួលបំណែកវត្ថុបុរាណពីអំពោះរពុករលួយក៏ដោយ។វត្ថុបុរាណកម្ពុជាត្រូវបានគេដឹងថា បាត់បង់នៅអំឡុងសង្គា្រមស៊ីវិល ចាប់ពីរបបខ្មែរក្រហម និងក្រោយមកទៀត។

គួរម្លឺកដែលថា កាលពីខែមករា ឆ្នាំ២០២២ វត្ថុបុរាណចំនួន២៨រូប ក៏ត្រូវបានរៀបចំដំណើរការបញ្ជូនមកកម្ពុជាវិញដែរ ដោយអនុលោមទៅតាមអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ខណៈកាលនោះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ បានប្រាប់វិទ្យុស្ដ្រីកម្ពុជាថា វត្ថុបុរាណខ្មែរទាំងអស់ កំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការនៅទីក្រុងញូវយ៉ក រងចាំដំណើរការតុលាការបញ្ចប់សិន ទើបអាចរៀបចំពិធីប្រគល់-ទទួល និងចាត់ចែងដឹកជញ្ជូនពីទីក្រុងញូវយ៉ក មកកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image