en     km
en     km

ក្រុមយុវជនដើម្បីសហគមន៍ស្រ្តីចែករំលែកចំណេះដឹងទាក់ទងហិង្សាផ្លូវចិត្តដល់យុវជន-យុវតី

Share

ភ្នំពេញ៖​ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្រុមយុវជនដើម្បីសហគមន៍ស្ត្រីឬ Lady Plus Cambodiaសហការនិងគាំទ្រពីសមាគមយុវជនខ្មែរ(KYA) និងស្ថាប័ន FCA បានរៀបចំកិច្ចពិភាក្សា និងចែករំលែកចំណេះដឹងស្តីពីហិង្សាផ្លូវចិត្តជាមួយការប្រើប្រាស់កម្មវិធី Google Docs និង Google Slides  ដល់អ្នកចូលរួមជាចំនួន ១៣ នាក់ក្នុងនោះមានយុវតីចំនួន ១០នាក់។

កម្មវិធីចែករំលែកចំណេះដឹងទាក់ទងបញ្ហាផ្លូវចិត្តលើយុវជន។រូបភាពពីយុវតី កុយ សុជាលី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)របស់WMCនិងKYA។

 

កម្មវិធីដែលរៀបចំនៅការិយាល័យសមាគមយុវជនខ្មែរ(KYA)ក្នុងរាជធានីភ្នំពេញនេះ មានគោលបំណង ផ្សព្វផ្សាយពីបញ្ហាដែលកំពុងកើតមានលើយុវជន ពិសេសយុវតី និងបង្កើតឱកាសដល់ពួកគេបានចូលរួមប្រឡូកការងារក្នុងសង្គមកាន់តែច្រើន។ មួយវិញទៀត កម្មវិធីនេះមានការចែករំលែកទស្សនៈ ចំណេះដឹង និងបទពិសោធន៍មួយចំនួន ដែលអាចជាផ្នែកមួយជួយដល់ពួកគេក្នុងការដោះស្រាយការលំបាកអំឡុងពេលសិក្សា និងស្វែងយល់ពីហិង្សាផ្លូវចិត្តដែលកើតមានចំពោះយុវជន។

កម្មវិធីចែករំលែកចំណេះដឹងទាក់ទងបញ្ហាផ្លូវចិត្តលើយុវជន។រូបភាពពីយុវតី កុយ សុជាលី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)របស់WMCនិងKYA។

សម្រាប់ការប្រើប្រាស់កម្មវិធី Google Docs និង Google Slides វិញ អាចជួយដល់សិក្ខាកាមអាចថែរក្សាឯកសារ និងចែករំលែកឯកសារទៅកាន់អ្នកដទៃដោយមិនបារម្ភពីការបាត់បង់ពេលរលត់កុំព្យូទ័រ។ ជាងនេះទៀត កម្មវិធី Google ខាងលើនេះ ក៏អាចជួយដល់អ្នកប្រើប្រាស់ដោះស្រាយបញ្ហានៃការកង្វះការបង្កើតវេទិកាជជែកអំពីសុខភាពផ្លូវចិត្តនៅកម្ពុជាបានផងដែរ។

សិក្ខាកាមម្នាក់ដែលបានចូលរួមកម្មវិធីនេះបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនបានយល់ដឹងពីបញ្ហាផ្លូវចិត្តដែលកើតឡើងតាមរយៈរូបភាពនៃការស្រែកគំហក ការត្រួតត្រា ការស្តីបន្ទោស និងការឈានទៅប្រើប្រាស់ហិង្សាលើរាង្គកាយជាដើម។

សិក្ខាកាមដែលចូលរួមកម្មវិធីចែករំលែកចំណេះដឹងទាក់ទងបញ្ហាផ្លូវចិត្តលើយុវជន។រូបភាពពីយុវតី កុយ សុជាលី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)របស់WMCនិងKYA។

 

គួរបញ្ជាក់ថា ក្រុមយុវជនដើម្បីសហគមន៍ស្ត្រីឬ(Lady Plus Cambodia) ធ្លាប់បានរៀបចំបង្កើតកិច្ចពិភាក្សាតាមរយៈប្រព័ន្ធអនឡាញម្ដងរួចមកហើយលើប្រធានបទនេះ ជាមួយក្រុមយុវជនស្ត្រីៗជនជាតិដើមភាគតិចនៅខេត្តរតនគិរី ក្នុងសកម្មភាពទី ១។ ដោយឡែកលើកនេះ ជាសកម្មភាពទី ២ ។ ហើយនាពេលមុខនេះឆាប់ៗនេះ ក្រុមយុវជនដើម្បីសហគមន៍ស្ត្រី នឹងគ្រោងសកម្មភាពបន្តបន្ទាប់ទៀត ដោយចុះទៅសហគមន៍ស្ត្រីជនជាតិដើមភាគតិចផ្ទាល់តែម្តង ដែលប្រធានបទផ្ដោតលើការផ្លាស់ប្ដូរវប្បធម៌រវាងគ្នានិងគ្នា ព្រមទាំងការចុះទស្សនកិច្ចតាមភូមិផងដែរ៕

អត្ថបទខ្លីនេះសរសេរដោយយុវតី កុយ សុជាលី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

 

Share

Image
Image
Image