en     km
en     km

សាកលវិទ្យាល័យភូមិន្ទភ្នំពេញបើកកម្មវិធីស្វាគមន៍និស្សិតថ្មីផ្នែកសង្គមកិច្ចវិទ្យា

Share

ភ្នំពេញ៖ កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២២ ដេប៉ាតឺម៉ងសង្គមកិច្ចវិទ្យានៃមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្ររបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកកម្មវិធីទទួលស្វាគមន៍និស្សិតឆ្នាំទី ១ផ្នែកសង្គមសាស្រ្តសម្រាប់ឆ្នាំសិក្សាថ្មីនេះ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងទទួលស្វាគមន៍សិស្សថ្មី និងណែនាំពីគោលការណ៍មុខវិទ្យា ជាមួយកម្មវិធីសិក្សាមុខវិទ្យានេះផងដែរ។ ជាងនេះទៀត ក្នុងកម្មវិធីនេះក៏មានការចែករំលែកចំណេះដឹងបទពិសោធន៍នៃការជួបប្រទះនិងការស្វែងរកដំណោះស្រាយជាដើម។ កម្មវិធីនេះទៀតសោត មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សគ្រប់ជំនាន់ ដែលមានចំនួនប្រមាណ ៥០នាក់។

ពិធីទទួលស្វាគមន៍និស្សិតឆ្នាំទី ១ ផ្នែកសង្គមសាស្រ្តដែលមានការថ្លែងចាប់អារម្មណ៍ពីលោកគ្រូ អ្នកគ្រូ និងសិស្សច្បងផ្នែកនេះ។រូបភាពពី មឿន រិទ្ធិមុនី សិក្ខាកាមក្នុងវគ្កបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)។

សូមបញ្ជាក់ថា មុខវិទ្យាផ្នែកសង្គមកិច្ចនេះ និស្សិតនឹងទទួលបានសិក្សាពីការគាំទ្រមតិ អភិបាលកិច្ច សុខភាពផ្លូវចិត្ត អន្តរទំនាក់ទំនង ការអភិវឌ្ឍសហគមន៍ ការរៀបចំសហគមន៍ និងភាសារអង់គ្លេសជាដើម។ជាងនេះសិស្ស និស្សិត មានឱកាសធ្វើការងារដើម្បីជួយលើកកម្ពស់សុខមាភាពសង្គមដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស និង យុត្តិធម៌សង្គម។

ទិដ្ឋភាពនៃកម្មវិធីស្វាគមន៍និស្សិតថ្មីផ្នែកសង្គមវិទ្យា។រូបភាពពី មឿន រិទ្ធិមុនី។

មួយវិញទៀតនិស្សិត នឹងទទូលបានការសិក្សាទាំងទ្រឹស្តីនិងការអនុវត្តន៍ជាក់ស្តែង ពោលគឺមានឱកាសហាត់ការជាក់ស្តែងនៅតាមស្ថាប័ននិងអង្គការដែលជាដៃគូររបស់ដេប៉ាតឺម៉ងនេះ។ ទន្ទឹមគ្នានេះ ដេប៉ាតឺម៉ងសង្គមកិច្ចវិទ្យាបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ហើយមកទល់ពេលនេះមានចំនួន ១៤ជំនាន់ហើយដែលបានសិក្សាលើមុខវិទ្យាមួយនេះនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អត្ថបទខ្លីនេះសរសេរដោយ មឿន រិទ្ធិមុនី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

Share

ព័ត៌មានទាក់ទង

Image