en     km
en     km

មេដឹកនាំ​សហភាព​អឺរ៉ុប​ខ្នះខ្នែង​ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ ប្រទេស​ទួ​គី​ពី​បញ្ហា​ជន​ចំណាកស្រុក​

Share

លោកស្រីប្រធានាធិបតីអាល្លឺម៉ង់សន្យាដោះស្រាយដល់ទួគីលើបញ្ហាជនចំណាកស្រុក។ រូបភាព៖ Theguardian
លោកស្រីប្រធានាធិបតីអាល្លឺម៉ង់សន្យាដោះស្រាយបញ្ហាជនចំណាកស្រុកចំពោះទួគី។ រូបភាព៖ Theguardian

​ប្រធានាធិបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​ Angela​ Merkel​ និង​មេដឹកនាំ​នៅ​អឺរ៉ុប​ផ្សេង​ទៀត​កំពុង​ចរចារ​ជាមួយ​ប្រធានាធិបតី​ប្រទេស​ទួ​គី​លោក​ Recep​ Tayyip​ Erdogan​ ជុំវិញ​ការ​ផ្តល់​ទឹកប្រាក់​៣​ពាន់​លាន​អឺ​រ៉ូ​ដើម្បី​ប​ពា្ឈ​ប់​ការ​ហូរ​ចូល​ជន​ចំណាកស្រុក​ និង​ជនភៀសខ្លួន​មក​កាន់​អឺរ៉ុប​។​

​នា​ស​ប្តា​ហ៍​មុន​មេដឹកនាំ​អឺរ៉ុប​ទាំងនោះ​បាន​អ​ញ្ចើ​ញ​លោក​ប្រធានាធិបតី​ទួ​គី​នៅ​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​ប្រ៉ូ​សែ​ល​ដើម្បី​ព​ន្លឿ​ន​ឡើង​នូវ​កិច្ចព្រមព្រៀង​ឲ្យ​ទួ​គី​ធ្វើការ​គ្រប់គ្រង​ និង​ដើរ​ល្បាត​នៅ​តាម​ព្រំដែន​ពី​ការ​ហូរ​ចូល​ជនភៀសខ្លួន​ដែល​ភាគច្រើន​មក​ពី​ប្រទេស​ស៊ី​រី​ នៅ​ឯ​ភាគ​ខាង​ត្បួ​ង​អឺរ៉ុប​ជាមួយ​ប្រទេស​ក្រិ​ក​។​

​ជា​ថ្នូរ​ត្រលប់​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា​របស់​ទួ​គី​នឹង​ទទួល​បាន​ទឹកប្រាក់​៣​ពាន់​លាន​អឺ​រ៉ូ​ក្នុង​រយៈពេល​២​ឆ្នាំ​។​ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ផង​ដែរ​ សហភាព​អឺរ៉ុប​នឹង​បញ្ចូល​លក្ខខណ្ឌ​ឲ្យ​ទួ​គី​ផ្ដល់​ទីស្នាក់អាស្រ័យ​ទៅ​ដល់​ជន​ភៀស​រាប់​ពាន់​នាក់​អាច​មក​តាំងទី​តាំងនៅ​ទួ​គី​តែ​ម្ដង​។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា​ បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​គ្មាន​មួយ​ណា​ដែល​ថា​មិន​ពាក់ព័ន្ធ​ក្នុង​ការ​ចំណាយ​លើ​ទឹកប្រាក់​រាប់​សិប​លាន​អឺ​រ៉ូ​នេះ​ទេ​។​ អា​ល្លឺ​ម៉​ង់​ក៏​បាន​ប្ដេជ្ញា​ចិត្តជា​ស្រេច​ក្នុង​ការ​ដាក់​កញ្ចប់​ថវិកា​ដើម្បី​ជួយ​ជ្រៀម​ជ្រៀង​លើ​ការ​ចំណាយ​ ហើយ​ក៏​ជា​អ្នក​ពាក់ព័ន្ធ​ច្រើន​ជាងគេ​ផង​ដែរ​។​

​ប្រទេស​អង់គ្លេស​គឺជា​ម្ចាស់​ជំនួយ​ធំ​ទី​ពីរ​។​ ជាង​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​លោក​ David​ Cameron​ មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​សហគមន៍​អឺរ៉ុប​ជិត​ស្និ​ទ្ធិ​ជាង​មុន​ក្នុង​ផែនការ​សន្យា​ផ្តល់​ហិរញ្ញ​វ​ត្តុ​ទៅ​ដល់​ទួ​គី​ប្រមាណ​៤០០​លាន​អឺ​រ៉ូ​។​

​ការ​ចរចារ​តាម​មើលទៅ​ហាក់បីដូច​ដល់​ផ្លូវ​ទាល់ច្រក​ជាមួយ​និង​ទួ​គី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដ៏​ធំ​សម្បើម​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ​។​ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញ​វ​ត្តុ​លោក​ Wolfgang​ Schäuble​ បាន​នាំ​យក​ទឹកប្រាក់​ ៨០​ម៉ឺន​អឺ​រ៉ូ​ដែល​ជា​ចំណូល​ជាតិ​របស់​អា​ល្លឺ​ម៉​ង់​។​ ប្រឈម​មុខ​នឹង​រឿង​នេះ​ រដ្ឋាភិបាល​លោកស្រី​ Merkel​មើលទៅ​ហាក់បីដូចជា​ធ្វើការ​សម្រេចចិត្ត​ដោយ​អន្ទះសារ​ពេក​ ដូច​ជិះសេះ​លែងដៃ​។​

​តាម​រយៈ​កិច្ច​ព្រម​ព្រៀម​ជា​បណ្ដោះអាសន្ន​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រធានាធិបតី​ទួ​គី​ លោក​ប្រធានាធិបតី​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ចំនួន​២​ សម្រាប់​ជា​ផ្លូវ​ចរចា​រលើ​ទឹកប្រាក់​៣​ពាន់​លាន​អឺ​រ៉ូ​ មុន​នឹង​ការ​ប្រជុំ​ពេញអង្គ​មក​ដល់​។​ នោះ​ជា​ពេល​ដែល​លោកស្រី​ Merkel​ស្វិត​ស្វាង​រក​ជំនួយ​ទាំង​ប្រញាប់ប្រញាល់​។​

​សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​នេះ​ អ្នកដឹកនាំ​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា​៖​ «​សារ​ពី​ទីក្រុង​អង់កា​រ៉ា​គឺ​បាន​ប្រាប់​មក​ថា​ ការ​ចរចា​រលើ​តម្លៃ​ នឹង​កើនឡើង​ប្រ​សិន​មិន​ទទួលយក​នៅ​ពេល​នេះ​ទេ​»​។​

​លោកស្រី​ប្រធានាធិបតី​ Merkel​ មិន​បាន​ខ្ជះខ្ជាយ​ពេលវេលា​លើ​ការ​យល់ព្រម​នោះ​ទេ​។​ សហភាព​អឺរ៉ុប​រួចរាល់​ជា​ស្រេច​​ដាក់​ថវិកា​លើ​តុ​សំរាប់​កិច្ចប្រជុំ​ពេញអង្គ​លើ​កិច្ចព្រមព្រៀង​ដែល​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២២​វិច្ឆិកា​ម្សិលមិញ​នេះ​។​

​ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​/​ប្រភព​៖ Theguardian

Share

Image Not Found
Image

ព័ត៌មានទាក់ទង