en     km
en     km

រមណីយដ្ឋានអង្គរទទួលបានចំណូលជាង១,៣លានដុល្លាពីទេសចរទិញបណ្ណចូលទស្សនា

Share

រយៈពេល៤ខែ ក្នុងឆ្នាំ២០២២​គ្រឹះស្ថានអង្គរ ប្រកាសព័ត៌មានថា ទទួលបានចំណូលទទួលជាង១,៣លានដុល្លាពីការលក់បណ្ណដល់ភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋាបអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅក្នុងខែមេសាកន្លងទៅថ្មីៗនេះ មានទេសចរចំនួន ១ម៉ឺន៣ពាន់ ៣៦៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ធ្វើឱ្យចំណូលពីលក់សំបុត្រនោះមានចំនួន ៥៣ម៉ឺន៧ពាន់ ៤០ដុល្លារ។ នេះបើផ្អែកទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ យ៉ាងណាសម្រាប់រយៈពេល៤ខែចុងក្រោយនៅឆ្នាំ២០២២ គ្រឹះស្ថានអង្គរ បញ្ជាក់ថា អារកចំណូលពីការលក់បណ្ណឱ្យភ្ញៀវទេសចរចូលទស្សនាបានដល់ទៅជាង១,៣លានដុល្លារ បើធៀបទៅរយៈកាលដូចគ្នា ឆ្នាំ២០២១ កើនឡើងជាង ៦៦២ភាគរយ។

រដ្ឋបាលនៃគ្រឹះស្ថានអង្គរបានប្រាប់វិទ្យុស្ដ្រីថា កត្តាសំខាន់២ ដែលជម្រុញឱ្យការលក់បណ្ណចូលទស្សនាតំបន់អង្គរកើនឡើងដូច្នេះ។

យោងតាមប្រភពដដែល ក្នុងរយៈពេល៤ខែនេះ មានភ្ញៀវទេសចរសរុប ៣ម៉ឺន ៣ពាន់ ២០៥នាក់ បានទិញសំបុត្រចូលទស្សនាតំបន់អង្គរ។ បើធៀបទៅនឹងឆ្នាំ២០២១ដែលកម្ពុជា និងសលកលោករងវិបត្តិពីជំងឺកូវីដ១៩ មិនអាចធ្វើដំណើរកម្សាន្ដបាន គ្រឹះស្ថានអង្គររំលេចថា មានទេសចរកើនឡើងជាង ៦៣៣ភាគរយ។

ទោះយ៉ាងណាក៏ដោយ សេចក្ដីប្រកាសព័ត៌មានខាងលើ បញ្ជាក់បន្ថែមពីការឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ខែមេសាមានចំនួន ២ម៉ឺន ៦ពាន់ ៧៣០ដុល្លារ ហើយថែមទាំងសរុបចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផា រយៈពេល៤ខែ ក្នុងឆ្នាំ២០២២ថា មានចំនួន៦ម៉ឺន ៦ពាន់ ៤១០ដុល្លា។

មន្ដ្រីផ្នែករដ្ឋបាលនៃគ្រឹះស្ថានអង្គរដដែលបានឱ្យដឹងថា រយៈពេល៣ខែ គ្រឹស្ថានតែងតែបរិច្ចាគចូលមូលនិធិគន្ធបុប្ផាម្ដង ដើម្បីជួយដល់កុមារ។

សូមជម្រាបថា ក្រៅពីតំបន់រម្មណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកេរ នៅក្នុងខែមេសាកន្លងទៅនេះដែរ​ បានភ្ញៀវទេសចរអន្ដរជាតិត្រឹមតែ២២៩នាក់ ហើយអាចរកចំណូលជាង៣ពាន់ដុល្លារ។ លើសពីនេះ ទេសចរណ៏តំបន់ទឹកចុងឃ្នៀស ត្រូវបានគ្រឹះស្ថានអង្គរដាក់អនុវត្តលក់សំបុត្រជិះទូកទស្សនាបឹងទន្លេសាប ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២មក តម្លៃ ៧ដុល្លារសម្រាប់ភ្ញៀវទេសចរមួយនាក់អាយុចាប់ពី១២ឆ្នាំឡើងទៅ គិតទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនោះ ទទួលបានភ្ញៀវជាង៣ពាន់នាក់នៅក្នុងអំឡុងខែមេសាដូចគ្នា និងរកចំណូលបានជាង១ម៉ឺន ៥ពាន់ដុល្លារ។ នេះបើយោងទៅតាមប្រភពគ្រឹះស្ថានអង្គរដដែល៕

 

Share

Image
Image
Image