អ្នកនាង សេង ធារី ដែលជាអ្នកឯកទេសច្បាប់មួយរូប ជាប់ចោទក្នុងបទរួមគំនិតក្បត់ និងបទញុះញង់ ត្រូវបានតុលាការក្រុងភ្នំពេញហាមមិនឱ្យចូលក្នុងសវនាការសន្និដ្ឋានសេចក្ដីនៅព្រឹកថ្ងៃអង្គារនេះ ដោយសាររឿងជញ្ជីង និងការសង្ស័យថាអាជ្ញាធរអាចចាប់ខ្លួនអ្នកនាងចេញតាមផ្លូវក្រោយទៅដាក់ពន្ធនាគារ។ ស្ថិតនៅខាងក្រៅតុលាការ ស្ត្រីខ្មែរអាមេរិកកាំងរូបនេះបានអះអាងថា «ខ្ញុំជឿថាអំពើក្បត់ជាតិពិតជាត្រូវបានប្រព្រឹត្តនៅកម្ពុជា ប៉ុន្តែមិនមែនដោយខ្ញុំ ហើយមិនមែនដោយជនត្រូវចោទជាមួយខ្ញុំនោះទេ»។
កញ្ញា គុជ ស៊ីកុល ជូនសេចក្ដីរាយការណ៍ …
Post Views: 738