loader

ព្រៃលិចទឹកតំបន់៣នៃខេត្តកំពង់ឆ្នាំងត្រូវបានដាំដើមឈើជាង២ម៉ឺនដើមបន្ថែម

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដាំកូនឈើនៅជុំវិញបឹងទន្លេសាបនៃព្រៃលិចទឹកតំបន់៣ ចំនួន២៤០០០ដើម ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ជាពិសេសទុកសម្រាប់ត្រីពង។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានបន្ដសកម្មភាពដាំដើមឈើលើផ្ទៃដីព្រៃលិចទឹក តំបន់៣ នៃបឹងទន្លសាប ចំនួន២៤០០០ ដើម។ បើតាមក្រសួង ការដាំស្តារដើមឈើចម្រុះឡើងវិញ ជាប្រយោជន៍ សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

នៅក្នុងកម្មវិធីដាំដើមឈើនៅតំបន់ព្រៃលិចទឹកនាខេត្តកំពង់ឆ្នាំង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សូ ខនឬទ្ធីគុណ បានចាត់ទុកពិធីដាំកូនឈើជាការចូលរួមពីសំណាក់គ្រប់មជ្ឍដ្ឋានពាក់ព័ន្ធ បាននឹងកំពុងឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់សហគមន៍ទាំងមូល ក្នុងការប្រឈមមុខដោះស្រាយចំពោះការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិ ជាពិសេសទុកសម្រាប់មនុស្សជំនាន់ក្រោយ និងដើម្បីឲ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដី ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោកស្រី ប៊ន​សុភី អភិបាលរងខេត្ត បានថ្លែងពេលដាំដើមឈើថា កម្មវិធីនៅថ្ងៃទី២៥ ខែមេសាម្សិលមិញ គឺជាលើកទី២ហើយសម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងការស្ដារ ព្រៃលិចទឹកតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប។

គួរជម្រាបថា តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាបត្រូវបានរដ្ឋាភិបាលចេញបញ្ជាឱ្យដកហូតយកមកគ្រប់គ្រង់វិញ ក្រោយពីមានការកាន់កាប់ខុសច្បាប់ និងមិនអនុញ្ញាតឲ្យបង្កបង្កើនផលលើដីទាំងនោះទៀតឡើយ ហើយដាំដើមឈើឡើងវិញ សម្រាប់ទុកត្រីពងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១។

ផ្អែកតាមក្រសួងបរិស្ថានកូនឈើដែលដាំលើតំបន់៣ ជាការសហការគ្នារវាងក្រសួង និងរដ្ឋបាលខេត្តចំនួន២៤០០០ដើមនេះ ភាគច្រើនជាកូនឈើធំៗ មានដើមរាំង ម្ដេញ ឬស្សីផ្អែម ពីងពុង ត្នោត លើផ្ទៃដីប្រវែង១១៤,១៣គីឡូម៉ែត្រ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x