en     km
en     km

នាយករដ្ឋមន្ត្រីថ្លែងថាមិនញញើតនឹងការ«បំផ្លាញចោលក្រុមបំផ្លាញសន្តិភាព»

Share

នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីបានថ្លែងពីខេត្តសៀមរាបថា ការថែរក្សាសន្តិភាពឱ្យបានគឺជា«សេចក្ដីត្រូវការសម្រាប់ប្រទេស» ដែលប្រជាជនគ្រប់និន្នាការនយោបាយត្រូវចូលរួម។ សម្ដេច ហ៊ុន សែន ថែមទាំងបានគូសបញ្ជាក់យ៉ាងដាច់ខាតថា មិនញញឹតនឹងការ«បំផ្លាញចោលក្រុមណាដែលបំផ្លាញសន្តិភាព»ឡើយ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល លោក អំ សំអាត យល់ឃើញថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផង គឺជាសារឃោសនាសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ លោក អំ សំអាត គូសបញ្ជាក់ថា «សន្តិភាពផ្លូវចិត្ត» និង«សិទ្ធិមនុស្ស»ក៏សំខាន់ដែរ សម្រាប់ប្រជាពលរដ្ឋ។

 

 

 

Share

Image
Image
Image