វ៉ាក់សាំងចិន ចំនួន ៥លានដុសក្នុងចំណោមវ៉ាក់សាំង ២០លានដូស បានដឹងមកដល់កម្ពុជាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែលជាជំនួយចិន ក្រោយពីលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរសព្ទជាមួយរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ១៨ ខែ មីនា កន្លងទៅ។
បើគិតពីចំនួនវ៉ាក់សាំង ដែលប្រទេសចិនបានផ្ដល់មកកម្ពុជា ជាលើកដំបូងតាំងពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ មានសរុប ២៨លាន ៧២ម៉ឺន ៤៨០០ដូសក្នុងនោះ ២០លានដូស ជាជំនួយថ្មី។ ប្រទេសចិន គឺជាប្រទេសដំបូងគេបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកកាន់ប្រទេសកម្ពុជា។ មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ នេះបើយោងទៅតាមផេកផ្លូវការរបស់រដ្ឋាភិបាល សម្ដេច ហ៊ុន សែន។
យ៉ាងណាចំពោះរបាយការណ៍ឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា ពីក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 33 នាក់ទៀត ជាប្រភេទអូមីក្រុងទាំងអស់ និងមានជាសះស្បើយ 71 នាក់ និងមិនមានករណីស្លាបថ្មីទេ។
ទន្ទឹមនេះដែរ កម្ពុជាក៏បានអរគុណដល់បណ្ដាប្រទេសទាំងអស់ដែលផ្ដល់បានផ្តល់វ៉ាក់សាំងកូវីដ-១៩មកកម្ពុជា ទាំងតាមគម្រោងមជ្ឈមណ្ឌលកូវ៉ាក់ និងតាមរយៈទ្វេភាគី។ តាមរយៈជំនួយវ៉ាក់សាំង
ទាំងអស់បានរួមចំណែកសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ និងឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ ក្នុងប្រក្រតីភាពថ្មី៕